ធនាគារ​ ABA​ ស្វាគមន៍​និស្សិត​វិទ្យាស្ថាន​ CamEd​ ដោយ​បង្ហាញ​ពី​ដំណើរ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល​

09/Mar/2023

aba camed on-site visit 2023 - kh thaba camed on-site visit 2023 - kh th
aba camed on-site visit 2023 - kh detailaba camed on-site visit 2023 - kh detail
aba camed on-site visit 2023 - kh detail-1aba camed on-site visit 2023 - kh detail-1
aba camed on-site visit 2023 - kh detail-2aba camed on-site visit 2023 - kh detail-2
aba camed on-site visit 2023 - kh detail-3aba camed on-site visit 2023 - kh detail-3

ធនាគារ​ ABA​ បាន​រៀបចំ​ទស្សនកិច្ច​សិក្សា​ សម្រាប់​ក្រុម​និស្សិត​ចំនួន​ 22​ នាក់​ និង​សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​ CamEd​ ជា​វិទ្យាស្ថាន​ធុរកិច្ច​ គណនេយ្យ​ និង​ហិរញ្ញវត្ថុ​ឈានមុខ​គេ​របស់​កម្ពុជា​។​ ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលបំណង​ផ្តល់​ជូន​និស្សិត​នូវ​ឱកាស​ ដើម្បី​ស្វែង​យល់​អំពី​ការ​ផ្លាស់​ប្តូរ​ដំណើរ​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ និង​ផ្នែក​បច្ចេកវិទ្យា​ដែល​ជា​ដំណោះស្រាយ​ធនាគារ​ដ៏​ទំនើប​។​ ​

ទស្សនកិច្ច​សិក្សា​នេះ​ លោក​ Zokhir​ Rasulov​ នាយក​សេវា​ធនាគារ​ឌី​ជី​ថ​ល​នៃ​ធនាគារ​ ABA​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ដំណើរ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល​របស់​ធនាគារ​ រួម​ទាំង​ការ​ដំណើរការ​បណ្តាញ​ឌី​ជី​ថ​ល​ផ្សេងៗ​ ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​លើ​សេវាកម្ម​ធនាគារ​ និង​បច្ចេកវិទ្យា​ទំនើប​ផ្សេង​ទៀត​។​ បទ​បង្ហាញ​នេះ​ក៏​ត្រូវ​បាន​ផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ ដល់​និស្សិត​ដទៃ​ទៀត​នៃ​វិ​ទ្យ​ស្ថាន​ CamEd​ ផង​ដែរ​។​ ​

បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​ និស្សិត​បាន​ទស្សនា​ជុំវិញ​អគារ​ការិយាល័យ​របស់​ធនាគារ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រតិបត្តិការ​របស់​នាយកដ្ឋាន​សេវា​ធនាគារ​ឌី​ជី​ថ​ល​។​ និស្សិត​ទាំងអស់​ទទួល​បានការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​របៀប​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​នៃ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល​ ដែល​បាន​ធ្វើ​ឲ្យ​ ABA​ អាច​ផ្តល់​នូវ​ដំណោះស្រាយ​ធនាគារ​ដ៏​ទំនើប​ ដល់​អតិថិជន​។

​​ថ្លែង​ក្នុង​ទស្សនកិច្ច​សិក្សា​នេះ​ លោក​ Ho​ Varabott​ សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​ CamEd​ បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ធនាគារ​ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​ និង​និស្សិត​ទាំងអស់​ទទួល​បាន​បទ​ពិសោធន៍​ អំពី​វិស័យ​ធនាគារ​ឌី​ជី​ថ​ល​ ពី​ធនាគារ​ដែល​នាំមុខ​គេ​ក្នុង​វិស័យ​នេះ​។​