ធនាគារ ABA បង្ហាញពីម៉ូដរចនា “បេតិកភណ្ឌខ្មែរ” ក្នុងកម្មវិធី ABA Mobile ដើម្បីលើកកម្ពស់វប្បធម៌ខ្មែរ
20/Dec/2024

ធនាគារ ABA តែងតែប្តេជ្ញាចិត្តក្នុងការសាទរមរតកវប្បធម៌ដ៏ផូផង់ របស់ប្រទេសជាតិ។ ឆ្នាំនេះ ABA មានមោទនភាពក្នុងការប្រកាសដាក់ឲ្យប្រើប្រាស់ម៉ូដរចនា “បេតិកភណ្ឌខ្មែរ” ក្នុងកម្មវិធី ABA Mobile ដែលរួមចំណែកដល់មោទនភាពជាតិ និងវប្បធម៌។
ម៉ូដរចនា “បេតិកភណ្ឌខ្មែរ មានទាំងអេក្រង់ភ្លឺ និងងងឹត ឆ្លុះបង្ហាញពីផ្ទៃទិដ្ឋភាពប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ រាល់គ្រាប់ប៊ូតុងក្នុងម៉ូដរចនានេះ មានរំលេចនូវសម្បត្តិបេតិកភណ្ឌខ្មែរ ដែលសាកសមឥតខ្ចោះជាមួយនឹងមុខងារ និងសេវាកម្មនីមួយៗរបស់ ABA Mobile។
លើសពីការរចនាសោភ័ណភាពសម្រាប់កម្មវិធីទូរស័ព្ទ ម៉ូដរចនានេះ ក៏ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការសាទរ ការថែរក្សាអភិរក្ស និងលើកកម្ពស់វប្បធម៌ខ្មែរ។ ការបង្កើតឡើងនូវម៉ូដរចនាថ្មីនេះ បាននាំយកភាពស្រស់ស្អាត និងទិដ្ឋភាពប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ទៅកាន់អ្នកប្រើប្រាស់កម្មវិធី ABA Mobile ដែលជាម៉ូដរចនាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដើម្បីកែប្រែរបៀបប្រើប្រាស់សេវាធនាគារទៅកាន់កម្រិតមួយទៀត។
បន្ថែមពីលើម៉ូដរចនាបេតិកភណ្ឌខ្មែរ ABA ក៏បានរួមបញ្ចូលនូវគម្រោងដែលទាក់ទងទៅនឹងវប្បធម៌ក្នុងការផ្តួចផ្តើមនេះ រួមមាន ការសម្តែងចាប៉ីដងវែង ដើម្បីអបអរខួបចាប៉ីដងវែង វីឌីអូបង្ហាញពីចម្លាក់ស្បែកគោ និង វិឌីអូខ្លែងឯក ដែលរំលេចពីផ្នែកសំខាន់ៗនៃបេតិកភណ្ឌខ្មែរ។
ដើម្បីផ្លាស់ប្តូរម៉ូដរចនាថ្មីនេះក្នុង ABA Mobile គ្រាន់តែចុចឲ្យជាប់នៅលើអេក្រង់ដើម ហើយជ្រើសរើសម៉ូដរចនាបេតិកភណ្ឌខ្មែរ រួចចុចពាក្យ រួចរាល់ ជាការស្រេច។ ឥឡូវនេះ អ្នកមិនត្រឹមតែអាចប្រើប្រាស់ ABA Mobile សម្រាប់គោលបំណងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បានរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌ប្រវត្តិសាស្ត្រដ៏ផូផង់របស់ប្រទេសកម្ពុជាផងដែរ!

