ធនាគារ ABA រួមចំណែកគាំទ្រ យុទ្ធនាការថែទាំសុខភាពដោយឥតគិតថ្លៃរបស់ TYDA ក្នុងខេត្តឧត្តរមានជ័យ
26/Feb/2025
នៅថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ 2025 ធនាគារ ABA បានគាំទ្រសមាគមពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្នុងបេសកម្មផ្តល់ការពិនិត្យសុខភាព និងព្យាបាលជំងឺដោយ ឥតគិតថ្លៃ ដល់ប្រជាជនក្នុងតំបន់ដាច់ស្រយាល។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម TYDA បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខ្លួន ដើម្បីចុះពិនិត្យសុខភាពទូទៅ ព្យាបាលជំងឺ និងផ្តល់សេវាថែទាំសុខភាពផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងតំបន់ ដោយឥតគិតថ្លៃនៅនឹងកន្លែងភ្លាមៗ សរុបចំនួនប្រមាណ 4,000 គ្រួសារ។
កម្មវិធីនេះបានធ្វើឡើងនៅ ក្នុងវិទ្យាល័យ ហ៊ុនសែន ចុងកាល់ ភូមិបន្ទាយចាស់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមោះមុតរបស់ធនាគារទៅលើការផ្តួចផ្តើមនេះ បុគ្គលិក ABA ក៏បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធី និងផ្តល់ ថង់យូរ ប៊ិច និងមួក ជូនដល់ប្រជាពលរដ្ឋនាថ្ងៃនោះផងដែរ។
ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គម ធនាគារ ABA បន្តការប្តេជ្ញាចិត្តជួយគាំទ្រសមាគម TYDA ក្នុងយុទ្ធនាការផ្តល់សេវាថែទាំសុខភាព និងពិនិត្យជំងឺជូនប្រជាពលរដ្ឋកម្ពុជា ក្នុងតំបន់ដាច់ស្រយាល ដើម្បីពង្រឹងគុណភាពជីវិតប្រចាំថ្ងៃរបស់ពួកគេ៕









