ធនាគារ ABA រួមចំណែកគាំទ្រ យុទ្ធនាការថែទាំសុខភាពដោយឥតគិតថ្លៃរបស់ TYDA ក្នុងខណ្ឌច្បារអំពៅ
24/Jun/2025
ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមក្នុងការផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃ ធនាគារ ABA បានបង្ហាញការគាំទ្ររបស់ខ្លួន ដោយរួមចំណែកក្នុងបេសកកម្មផ្តល់ការពិនិត្យសុខភាព និងព្យាបាលជំងឺ ដឹកនាំដោយសមាគមពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។
នៅថ្ងៃទី22 ខែមិថុនា ឆ្នាំ 2025 ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានពិនិត្យសុខភាពទូទៅ ព្យាបាលជំងឺ និងផ្តល់សេវាថែទាំសុខភាពផ្សេងៗ នៅទីកន្លែងផ្ទាល់ ដោយឥតគិតថ្លៃ ប្រគេនព្រះសង្ឃ យាយជី និងជូនប្រជាពលរដ្ឋ ក្នុងវត្តចំពុះក្អែក និងសាលាបឋមសិក្សាហ៊ុន សែន ចំពុះក្អែក ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នកជំងឺសរុបក្នុងបេសកម្ម មានចំនួនលើសពី 1000 អង្គ-នាក់។
ដើម្បីកាន់តែឆ្លុះបញ្ជាំងអំពីការរួមចំណែកយ៉ាងសកម្ម បុគ្គលិក ABA ក៏បានជួយក្រុមការងារ TYDA យកអាសារអ្នកជំងឺ និងចែកជូនកាដូរពីធនាគារ ដល់អ្នកដែលបានចូលរួមផងដែរ។
ឆ្ពោះទៅថ្ងៃអនាគត ABA នឹងបន្តដើរតួជាអ្នកគាំទ្រយ៉ាងមុតមាំក្នុងបេសកកម្មគួរឲ្យកោតសរសើររបស់សមាគម TYDA ដើម្បីធានាថាសហគមនឹងទទួលបានការថែទាំសុខភាពដោយសមភាព ដែលនឹងជំរុញសុខុមាលភាពប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។







