ធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូង

08/Nov/2016

ធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូងធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូង
ធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូងធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូង
ធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូងធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូង
ធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូងធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូង

ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចំនួន​ទៀត​ បាន​ចូលរួម​សហ​ការណ៍​ឧបត្ថម្ភ​ការ​ប្រកួត​កីឡា​តេ​នី​ស​ យុវជន​លើក​ដំបូង​ក្នុង​ប្រទេស​។​ ការ​ប្រកួត​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​24​ រហូត​ដល់​ ថ្ងៃទី29​ ខែតុលា​ ឆ្នាំ2016 ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​កីឡា​តេ​នី​ស​ជាតិ​។​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​​សហព័ន្ធ​កីឡា​តេ​នី​ស​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​នេះ​ឡើង​ហើយ​នេះ​ជា​ជំហាន​ថ្មី​នៃ​វិស័យ​តេ​នី​ស​កម្ពុជា​។

​​អ្នកចូលរួម​ប្រកួត​សរុប​មាន​ 93​នាក់​ ប្រុស​សរុប​ 58​នាក់​ និង​ស្រី​ចំនួន​ 35​នាក់​ ហើយ​កីឡាករ​ដែល​ចូលរួម​ប្រកួត​មាន​អាយុ​ចាប់ពី​13​ ដល់​ 18​ឆ្នាំ​។​ អ្នក​ឈ្នះ​ផ្នែក​បុរស​ឈ្មោះ​  ឌី​ហ្គូ​ ហ្គា​សៀ​ អាយុ​ 17​ឆ្នាំ​ មក​ពី​ប្រទេស​ ហ្វី​លី​ពី​ន​ ចំពោះ​នារី​អ្នក​ឈ្នះ​មានឈ្មោះ​ ចាម​មែន​ សៀ ​អាយុ​ 16​ឆ្នាំ​ មក​ពី​ប្រទេស​សង្ហ​បុរី​។ ​អ្នក​ដែល​ទទួល​ជ័យ​លា​ភី​នឹង​ទទួល​បាន​ពិន្ទុ​ក​សរុប ​30​ពិន្ទុ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​លំដាប់ថ្នាក់​អន្តរជាតិ​កម្រិត​យុវជន​។

​​លោក​ អី​ហ្ក័​រ​ ហ្សី​ម៉ា​រ៉េវ​ ប្រធាន​ផ្នែក​ទីផ្សារ​ របស់​ធនាគារ​ ABA​ បាន​លើក​ឡើង​ថា​ នេះ​ជា​ក្តី​សោមនស្ស​រីករាយ​បំផុត​ក្នុង​ការ​ចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​នេះ​ ព្រោះថា​កីឡា​នាំ​មក​នូវ​សុខភាព​ល្អ​ មិត្តភាព​ និង​ការ​គោរព​វិន័យ​។ ​ធនាគារ​តែងតែ​គោរព​គោលការណ៍​របស់​ខ្លួន​ដែល​ជួយ​ជ្រោមជ្រែង​ និង​គាំទ្រ​ សកម្មភាព​ទាំងឡាយ​ណា​ដែល​ផ្តល់​ផលប្រយោជន៍​រីក​លូតលាស់​ដល់​ ជីវភាព​ ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ទាំងមូល​។

​​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​ផ្តល់​ជា​បទ​ពិសោធន៍​ដល់​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ទេវា​ថែម​ទាំង​ផ្តល់​បទ​ពិសោធន៍​ថ្មី​ដល់​កីឡាករ​កម្ពុជា​ 7​នាក់ ​ទទួល​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​បែប​អន្តរជាតិ​ដូចនេះ​ផង​ដែរ​។​ ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​លើក​ដំបូង​នេះ​នឹង​ជា​មធ្យោបាយ​មួយទៀត​ដើម្បី​ឈាន​ដល់​ការ​ប្រកួត​នានា​ក្នុងស្រុក​។​

​លោក​ ទេព​ រិ​ទ្ធី​វិត​ ប្រធាន​សហព័ន្ធ​កីឡា​តេ​នី​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​កើនឡើង​នូវ​ការ​ប្រកួត​កីឡា​នានា​បាន​បង្កើត​ជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​មួយ​ព្រោះថា​វា​បង្កើត​ឲ​មានការ​យល់​ដឹង​បន្ថែម​ អំពី​សុខភាព​ និង​ ការ​រស់នៅ​ដ៏​មាន​ខ្លឹមសារ​។​លោក​ក៏​បាន​បន្ថែម​ថា​ ការ​ប្រកួត​នេះ​ក៏​ពង្រឹង​នូវ​តួនាទី​របស់​កីឡា​មាន​សា​រះ​សំខាន់​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ​ប្រកួត​ក៏​បន្ថែម​ កិ​តិ្ត​ស័ព្ទ​របស់​ប្រទេស​កម្ពុជា​ទៅ​ដល់​សកលលោក​ផង​ដែរ​។​ការ​លេង​កីឡា​គួរ​ចាប់ផ្តើម​ពី​​វ័យ​កុមារ​ ហើយ​យើង​រាល់គ្នា​គួរតែ​មាន​ទម្លាប់​ក្នុង​ការ​លេង​កីឡា​ជា​ប្រចាំ​។​