ធនាគារ ABA គាំទ្រអង្គការជនពិការកម្ពុជា

17/Jun/2014

ធនាគារ ABA គាំទ្រអង្គការជនពិការកម្ពុជា

ធនាគារ ABA បន្តចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍ផ្សេងៗជាច្រើន ដែលសំដៅគាំទ្រផ្នែកផ្សេងៗគ្នានៃសង្គមកម្ពុជា។ កាលពីដើមខែមិថុនាកន្លងទៅនេះ ធនាគារ ABA នឧបត្ថម្ភគម្រោងមួយរបស់អង្គការជនពិការកម្ពុជា (CDPO)។ នេះជាការចូលរួមចំណែកដ៏ស្តួចស្តើងមួយពីធនាគារ ABA ដើម្បីគាំទ្រចលនាទ្រទ្រង់ ជនពិការនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងការជួយ អភិវឌ្ឍសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការគាំទ្រដែលធនាគារABA បាននឹងកំពុងបន្តអនុវត្ត គឺជាការឆ្លុះបញ្ចាំងនូវទំនួលខុសត្រូវផ្នែកសង្គមរបស់ ធនាគារ ABA ដែលពាក់ព័ន្ធនឹងគុណតម្លៃស្នូល របស់ធនាគារផងដែរ។

លទ្ធផលដែលកើតចេញពីសកម្មភាពទាំងនេះពិតជាមានសារសំខាន់ណាស់ ដោយហេតុថា គោលដៅសំខាន់មួយរបស់ធនាគារគឺជួយគាំទ្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនងាយរងគ្រោះ ព្រមទាំងចូលរួមចំណែកជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។