ABA គាំទ្រវេទិកាពន្ធដារកម្ពុជា 2026 ដើម្បីពង្រីកការអភិវឌ្ឍសេដ្ឋកិច្ច
09/Feb/2026
ធនាគារ ABA បានក្លាយជាអ្នកឧបត្ថម្ភ Platinum Sponsor នៃវេទិកាពន្ធដារកម្ពុជា រៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ (GDT) និងមានការសហការជាមួយសភាពពាណិជ្ជកម្មកម្ពុជា (CCC)។
ប្រព្រឹត្តទៅកាលពីថ្ងៃទី ខែកុម្ភៈ កម្មវិធីរយៈពេលថ្ងៃនេះ ទទួល បានការ អញ្ជើញ ចូលរួម ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ កម្មវិធីនេះ ក៏ទទួលបានការចូលរួមពីសំណាក់អ្នកតំណាងរដ្ឋាភិបាល ក្រុមហ៊ុនឯកជន អ្នកជំនាញពន្ធដារ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាស្តីពីទិដ្ឋភាពពន្ធដារដែលកំពុងវិវដ្តរបស់ប្រទេសកម្ពុជា។
ដើរតួជាផ្លែតហ្វមសម្រាប់កិច្ចពិភាក្សាទាក់ទងទៅនឹងពន្ធដារ វេទិកានេះ ក៏មានវគ្គពិភាក្សា និងបទបង្ហាញអំពីការចុះបញ្ជីពន្ធដារ អនុលោមភាពសារពើពន្ធ និងកំណែទម្រង់រដ្ឋាភិបាលសារពើពន្ធ ការប្រឆាំងបទល្មើសពន្ធដារ និងប្រធានបទផ្សេងៗ។
ធនាគារ ABA ក៏បានរៀបចំបញ្ជរនៅក្នុងកម្មវិធីផ្ទាល់ ដើម្បីបង្ហាញអំពីដំណោះស្រាយអាជីវកម្ម និងសេវាប្រមូលពន្ធសម្រាប់សហគ្រាស និងស្ថាប័ន។
ការឧប្ថម្ភរបស់ ABA ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលបញ្ជាក់ឡើងវិញនូវតួនាទីរបស់ខ្លួនជាដៃគូហិរញ្ញវត្ថុដ៏មានទំនុកចិត្តក្នុងប្រទេសកម្ពុជា។




