ធនាគារ​ ABA​ ពង្រីក​បន្ថែម​សាខា​ស្រុក​ចំនួន​ 4

04/Jul/2017

ធនាគារ​ ABA​ ពង្រីក​បន្ថែម​សាខា​ស្រុក​ចំនួន​ 4ធនាគារ​ ABA​ ពង្រីក​បន្ថែម​សាខា​ស្រុក​ចំនួន​ 4
ធនាគារ​ ABA​ ពង្រីក​បន្ថែម​សាខា​ស្រុក​ចំនួន​ 4ធនាគារ​ ABA​ ពង្រីក​បន្ថែម​សាខា​ស្រុក​ចំនួន​ 4
ធនាគារ​ ABA​ ពង្រីក​បន្ថែម​សាខា​ស្រុក​ចំនួន​ 4ធនាគារ​ ABA​ ពង្រីក​បន្ថែម​សាខា​ស្រុក​ចំនួន​ 4
ធនាគារ​ ABA​ ពង្រីក​បន្ថែម​សាខា​ស្រុក​ចំនួន​ 4ធនាគារ​ ABA​ ពង្រីក​បន្ថែម​សាខា​ស្រុក​ចំនួន​ 4

ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​នៃ​ការ​ពង្រីក​សាខា​“​ស្ថិត​នៅ​កាន់តែ​ជិត​អតិថិជន​”​ ធនាគារ​ ABA​ បាន​ដា​បើក​សាខា​ថ្មី​ចំនួន​4​ គឺ​សាខា​ក្រុង​បា​វិត​,​ សាខា​ស្រុក​ឧដុង្គ​,​ សាខា​ស្រុក​ស្អាង​,​ និង​សាខា​ស្រុក​មោងឫស្សី​។​  

ចាប់ពី​ពេល​នេះ​តទៅ​ អតិថិជន​ដែល​រស់នៅ​តាម​ស្រុក​ទាំងនេះ​ ពុំ​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ទំនើប​ទៀត​ឡើយ​។​ ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ចំ​ទីប្រជុំជន​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ សាខា​ក្រុង​បា​វិត​,​ សាខា​ស្រុក​ឧដុង្គ​,​ សាខា​ស្រុក​ស្អាង​,​ និង​សាខា​ស្រុក​មោងឫស្សី​របស់​ធនាគារ​ ABA​ មាន​ផ្ដល់​សេវាកម្ម​និង​ផលិតផល​ធនាគារ​ពេញលេញ​ដែល​រួម​មាន​ កម្ចី​មីក្រូ​អាជីវកម្ម​,​ ប្រភេទ​គណនី​ផ្សេងៗ​,​ កាត​ទូទាត់​ឥណទាន​/​ឥណ​ពន្ធ​,​ សេវាកម្ម​ផ្ទេរ​ប្រាក់​រហ័ស​,​ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​,​ និង​សេវា​ផ្សេងៗ​ជា​ច្រើន​ទៀត​។​ បន្ថែម​ពីលើ​នេះ​ទៀត​អតិថិជន​ក៏​អាច​ទទួល​ភាព​រីករាយ​ជាមួយ​សេវា​ស្វ័​យ​ធនាគារ​របស់​ ABA​ ដែល​រួម​មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម​,​ ម៉ាស៊ីន​ដាក់​សាច់ប្រាក់​,​ សេវា​ធនាគារ​តាម​អុីនធឺណិត​,​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ដែល​ជួយ​បំពេញតម្រូវការ​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​។​ ដើម្បី​ផ្តល់​សេវាកម្ម​ដ៏​ប្រសើរ​ដល់​អតិថិជន​ ធនាគារ​ ABA​ មាន​សេវា​បម្រើ​អតិថិជន​ 24​ ម៉ោង​លើ​ 24​ ម៉ោង​ ដែល​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ និង​ឆាត​តាម​អន​ឡាញ​។​

សាខា​ទាំង​ថ្មី​ទាំង​ 4​ មាន​បញ្ជរ​ផ្ដល់​សេវា​ងាយស្រួល​,​ កន្លែង​បម្រើ​អតិថិជន​ធំ​ទូលាយ​,​ និង​បន្ទប់​ វី​ អាយ​ ភី​ សម្រាប់​ផ្តល់​ផាសុកភាព​ដល់​អតិថិជន​។​ បន្ថែម​ពីលើ​នេះ​យើង​មាន​បុគ្គលិក​ដែល​មានចំណេះ​ និង​ជំនាញ​សម្រាប់​ជួយ​ណែនាំ​អតិថិជន​ពី​ផលិតផល​ និង​សេវា​នានា​របស់​ធនាគារ​។​  

ខាងក្រោម​នេះ​ជា​អាសយដ្ឋាន​សាខា​ថ្មី​របស់​យើងខ្ញុំ​៖

  • សាខា​ស្រុក​មោងឫស្សី​៖​ ភូមិ​គារ​ 3​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។​ លោក​អ្នក​ក៏​អាច​ទាក់​ទំនង​តាម​ទូរស័ព្ទ​លេខ​098​ 203​ 459​។​
  • សាខា​ក្រុង​បា​វិត​៖​ ផ្លូវជាតិ​លេខ​ 1​ ភូមិ​បា​វិត​លើ​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​ លោក​អ្នក​ក៏​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​098​ 203​ 389​។​ 
  • សាខា​ស្រុក​ឧដុង្គ​៖​ ផ្លូវជាតិ​លេខ​ 5​ ភូមិ​ស្រះ​កែវ​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​។​ លោក​អ្នក​ក៏​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ 098​ 203​ 379​។​ 
  • សាខា​ស្រុក​ស្អាង​៖​ ភូមិ​ព្រែក​រុន​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​។​ លោក​អ្នក​ក៏​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ 098​ 203​ 369​។​

​មក​ដល់​ដើមខែ​កក្កដា​ នេះ​ ធនាគារ​ ABA​ មាន​សាខា​សរុប​ ចំនួន​49​ ទូ​ទាំង​ប្រទេស​។​ ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រីក​សាខា​ ធនាគារ​ ABA​ គ្រោង​នឹង​បើក​សាខា​ 6​ បន្ថែម​ទៀត​រហូត​ដល់​បំណាច់​ឆ្នាំ​នេះ​ ទៅ​ដល់​ទីរួមស្រុក​នានា​ដែល​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ទំនើប​។​