​ធនាគារ​ ABA​ ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​ ដល់​គំនិត​ផ្តួចផ្តើម​អាហារូបករណ៍​របស់​សមាគម​ AMT​ ក្នុង​ឆ្នាំ​ 2025

06/Jun/2025

aba amt 100k 2025 khaba amt 100k 2025 kh
aba amt 100k 2025 kh-1aba amt 100k 2025 kh-1
aba amt 100k 2025 kh-2aba amt 100k 2025 kh-2
aba amt 100k 2025 kh-3aba amt 100k 2025 kh-3
aba amt 100k 2025 kh-4aba amt 100k 2025 kh-4

ធនាគារ​ ABA​ បាន​នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​កម្មវិធី​ផ្តល់​អាហារូបករណ៍​ និង​កម្មវិធី​អប់រំ​របស់​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ (AMT)​ ជាមួយនឹង​ការ​ឧបត្ថម្ភ​ថវិការ​ចំនួន​ 100,000​ ដុល្លារ​អា​មេ​រិ​ក​។​

​ក្រោម​អនុស្សរណៈ​យោគយល់​ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​ 2023​ នេះ​ជា​លើក​ទី​3​ ជាប់ៗ​គ្នា​ ក្នុង​ការ​ឧបត្ថម្ភ​ដល់​សមាគម​ AMT​ ដើម្បី​ពង្រឹង​ការ​ខិតខំ​ប្រឹងប្រែង​ផ្តល់​អាហារូបករណ៍​អប់រំ​ ដល់​យុវជន​ខ្មែរ​ទូ​ទាំង​ប្រទេស​។​

​នៅ​ថ្ងៃ​ទី​4​ ខែមិថុនា​ ឆ្នាំ​ 2025​ ជំនួប​ផ្លូវការ​ត្រូវ​បាន​ចូលរួម​ជា​អធិបតី​របស់​ ឯកឧត្តម​ សុខ​ ពុទ្ធិ​វុ​ធ​ អនុប្រធាន​សមាគម​ AMT​ និង​ លោក​ Askhat​ Azhikhanov​ អគ្គនាយក​ និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ ព្រមទាំង​អ្នកតំណាង​ភាគី​ទាំង​សងខាង​។​

​លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ សូម​កោតសរសើរ​សមាគម​ AMT​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ងាករេ​ក្នុង​ការ​ផ្តល់​ជូន​និស្សិត​កម្ពុជា​ដែល​ខ្វះខាត​នូវ​លទ្ធភាព​ទទួល​បានការ​អប់រំ​កម្រិត​ខ្ពស់​តាម​រយៈ​អាហារូបករណ៍​ល្អៗ​ ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ ការ​ពង្រឹង​ឧត្តមភាព​អប់រំ​ និង​លើកកម្ពស់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ ជា​បេសកកម្ម​ដែល​ស្រប​ទៅ​នឹង​តម្លៃ​របស់​យើងខ្ញុំ​។​”

​ឯកឧត្តម​សុខ​ ពុទ្ធិ​វុ​ធ​ មាន​ប្រសាសន៍​ផង​ដែរ​ថា​ “​យើងខ្ញុំ​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​ធនាគារ​ ABA​ សម្រាប់​ការ​គាំទ្រ​ដ៏​សប្បុរស​នេះ​។​ ការ​រួមចំណែក​ដ៏​មាន​តម្លៃ​នេះ​ បាន​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​ពង្រីក​ឱកាស​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ជួយ​ពង្រឹងសមត្ថភាព​ពួក​គាត់​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។​”

ABA​ មាន​មោទនភាព​ដែល​បាន​គាំទ្រ​សមាគម​ AMT​ និង​ចូលរួម​វិនិយោគ​ក្នុង​ការ​ជំរុញ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​ សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ក្នុង​រយៈពេល​វែង​។​ ជាមួយ​គ្នា​ យើង​កំពុង​តែ​ដើរ​ឆ្ពោះទៅ​រក​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន​ និង​មាន​ភាព​ប្រកួតប្រជែង​។​