​ធនាគារ​ ABA​ ពង្រឹង​សុវត្ថិភាព​នៃ​ការ​ទូទាត់​អន្តរជាតិ​ តាម​រយៈ​ការ​វាយតម្លៃ​កម្មវិធី​សុវត្ថិភាព​អតិថិជន​ Swift

07/Oct/2026

aba swift csp 2026 kh

ធនាគារ​ ABA​ មាន​មោទនភាព​ សូម​ប្រកាស​អំពី​ការ​បញ្ចប់​ការ​វាយតម្លៃ​ឯករាជ្យ​ដោយ​ជោគជ័យ​ នៃ​កម្មវិធី​សុវត្ថិភាព​អតិថិជន​ Swift​ (CSP)​ ឆ្នាំ​ 2026​ ដែល​បញ្ជាក់​ឡើង​វិញ​នូវ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ប្រតិបត្តិការ​ទូទាត់​អន្តរជាតិ​ប្រកបដោយ​សុវត្ថិភាព​ និង​ភាព​ធន់​។​

​សម្រាប់​អតិថិជន​ នេះ​មាន​ន័យ​ថា​ការ​ផ្ទេរ​ប្រាក់​អន្តរជាតិ​របស់​ពួក​គេ​ត្រូវ​បានការ​ពារ​ដោយ​វិធានការ​សន្តិសុខ​ដ៏​រឹង​មាំ​ ដែល​ស្រប​ទៅ​តាម​តម្រូវការ​សន្តិសុខ​សកល​របស់​ Swift​ ដែល​ជួយ​ការពារ​ប្រតិបត្តិការ​ទូទាត់​ និង​កាត់​បន្ថយ​ហានិភ័យ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​

​ការ​វាយតម្លៃ​នេះ​ បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ AGES​ ដែល​ជា​ស្ថាប័ន​វាយតម្លៃ​ ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ដែល​បាន​បញ្ជាក់​អំពី​ការ​អនុលោម​តាម​យ៉ាង​ពេញលេញ​របស់​ ABA​ ជាមួយនឹង​វិធានការ​ចាំបាច់​។​ ការ​វាយតម្លៃ​ឯករាជ្យ​នេះ​ នឹង​ធានា​ការ​ការពារ​ទៅ​លើ​ធនាគារ​ អតិថិជន​ និង​ប្រតិបត្តិការ​ទូទាត់​ជាមួយ​ Swift​។​

​ការ​វាយតម្លៃ​ជាមួយ​លទ្ធផល​វិជ្ជមាន​នេះ​ បាន​បន្ត​ពង្រឹង​សុវត្ថិភាព​ និង​ភាព​ធន់​នៃ​ប្រតិបត្តិការ​ទូទាត់​អន្តរជាតិ​របស់​ ABA​ ដោយ​គាំទ្រ​ដល់​ការ​បន្ត​ទូទាត់​ ព្រមទាំង​ពង្រឹង​គោលការណ៍​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​តរបស់​ធនាគារ​ផង​ដែរ​។​

​លោកស្រី​ ហៀន​ ប៉ូ​លី​ន​ដា​ ជា​នាយិកា​ធុរកិច្ច​អន្តរជាតិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ការ​បញ្ចប់​ការ​វាយតម្លៃ​ដោយ​ជោគជ័យ​ នៃ​កម្មវិធី​សុវត្ថិភាព​អតិថិជន​ Swift​ នេះ​ បាន​បញ្ជាក់​អំពី​ការ​អនុលោម​តាម​យ៉ាង​ពេញលេញ​របស់​ ABA​ ជាមួយនឹង​វិធានការ​ចាំបាច់​របស់​ Swift​ ដែល​បន្ត​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ទៅ​លើ​ការ​ការពារ​ការ​ទូទាត់​អន្តរជាតិ​ ការពារ​អតិថិជន​ និង​ពង្រឹង​ភាព​ធន់​ពី​ហានិភ័យ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​

​សមិទ្ធផល​នេះ​ គូសបញ្ជាក់​អំពី​គោល​ការ​ណ៏​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​យ៉ាង​រឹង​មាំ​របស់​យើងខ្ញុំ​ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ដែល​មាន​សុវត្ថិភាព​ និង​មាន​ទំនុកចិត្ត​ជូន​អតិថិជន​គ្រប់​រូប​”​។​ ​សម្លឹង​ទៅ​មុខ​ ABA​ នឹង​បន្ត​ពង្រឹង​គោលការណ៍​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ ការ​ការពារ​ព័ត៌មាន​អតិថិជន​ និង​គាំទ្រ​ការ​ផ្តល់​នូវ​សេវា​ទូទាត់​អន្តរជាតិ​ប្រកបដោយ​សុវត្ថិភាព​។