​ធនាគារ​ ABA​ ឧបត្ថម្ភ​ពិធី​ សំណេះសំណាល​ និង​ពិសា​ភោ​ជ​នាយ​ហារ​សាមគ្គី​ របស់​សមាគម​ FASMEC​ដើម្បី​ជំរុញ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុងស្រុក​

30/Jun/2025

aba msme day 2025 kh dt-3aba msme day 2025 kh dt-3
aba msme day 2025 kh dt-2aba msme day 2025 kh dt-2
aba msme day 2025 khaba msme day 2025 kh
aba msme day 2025 kh dt-1aba msme day 2025 kh dt-1

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​គាំទ្រ​ដល់​សមាគម​មូលនិធិ​សម្តេច​តេ​ជោ​ និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (FASMEC)​ ក្នុង​ ពិធី​សំណេះសំណាល​ និង​ពិសា​ភោជនាហារ​សាមគ្គី​ មហា​គ្រួសារ​សហគ្រាស​ធុន​តូច​ មធ្យម​ និង​សិប្បកម្ម​កម្ពុជា​ 2025​។​ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥​។​

​កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ដែល​បាន​ប្រព្រឹត្ត​ណ៍​ទៅ​ដោយ​ជោគជ័យ​យ៉ាង​ខ្លាំង​។​ កម្មវិធី​នេះ​បាន​ផ្តល់​ជា​ផ្លែ​ត​ហ្វ​ម​មួយ​សម្រាប់​ម្ចាស់​អាជីវកម្ម​បង្កើត​ទំនាក់ទំនង​ ភាព​ជា​ដៃគូ​ថ្មី​ និង​ស្វែងរក​ឱកាស​ដើម្បី​បង្កើន​គុណភាព​នៃ​ផលិតផល​ក្នុងស្រុក​ និង​ឈាន​ដល់​ស្តង់ដារ​អន្តរជាតិ​។​

​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​នេះ​ ធ្វើ​ឡើង​ដោយ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ ធីប​តី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ រួម​ជាមួយនឹង​សហគ្រាស​ក្នុងស្រុក​ជា​ច្រើន​ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ ដ៏​សំខាន់​របស់​កម្ពុជា​។​

​ធនាគារ​ ABA​ មាន​រៀបចំ​បញ្ជរ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ជាមួយនឹង​ក្រុមការងារ​ ដែល​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​ អំពី​សេវាកម្ម​ និង​ផលិតផល​របស់​ធនាគារ​ដល់​សហគ្រាស​ និង​បុគ្គល​ពាក់ព័ន្ធ​ផ្សេងៗ​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​កម្ចី​ឥណទាន​ ដែល​ត្រូវ​បាន​បង្កើត​ឡើងជា​ពិសេស​ដើម្បី​បំពេញតម្រូវការ​របស់​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ ។​

​ធនាគារ​ ABA​ នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ និង​សហគ្រាស​ក្នុងស្រុក​ ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​ហរិ​ញ្ញ​វត្ថុ​ន​វា​នុ​វត្ត​ និង​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ជំនាញ​ ដែល​អនុញ្ញាត​ឲ្យ​ពួក​គាត់​អភិវឌ្ឍ​អាជីវកម្ម​បាន​រីក​ចម្រើន​ពេញលេញ​។​