ធនាគារ ABA ចុះហត្ថលេខាជាមួយ UnionPay International លើកិច្ចព្រមព្រៀងចេញកាតទូរទាត់របស់ធនាគារ

02/Dec/2014

ធនាគារ ABA ចុះហត្ថលេខាជាមួយ UnionPay International លើកិច្ចព្រមព្រៀងចេញកាតទូរទាត់របស់ធនាគារធនាគារ ABA ចុះហត្ថលេខាជាមួយ UnionPay International លើកិច្ចព្រមព្រៀងចេញកាតទូរទាត់របស់ធនាគារ

ធនាគារ ABA និង UnionPay International (ជាបុត្រសម្ពន័្ធ របស់ China UnionPay)បានរួមគ្នារៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការ ចេញកាតទូរទាត់របស់ធនគារ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ អនុប្រធាន UnionPay International លោក Shi WenChao និង លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានដឹកនាំ ពិធីចុះហត្ថលេខានេះ និងបានប្រកាសពីការចេញកាត ទូរទាត់របស់ធនាគារ ដោយធនាគារ ABA ។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យធនាគារ ABA បានចេញ និងទទួលយកកាត UnionPay នៅក្រោមអាជ្ញាប័ណ្ណនៃ UnionPay International ។

មានមតិនៅក្នុងឱកាសនោះលោក Askhat Azhikhanov នាយកប្រតិបត្តិនៃ ធនាគារ ABA បានមានប្រសាសន៍ថា "យើងមានសេចក្តីសប្បាយរីករាយ នឹងសហការជាដៃគូជាមួយ UnionPay International ដើម្បីការឈានឡើងមួយកម្រិត។ ឥឡូវនេះដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការចេញកាតនេះ យើងត្រូវបានក្លាយជា ធនាគារដ៏ធំបំផុត ដែលចេញកាតទូរទាត់ជាផ្លូវការរបស់ China UnionPay នៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំរំពឹងថានឹងផ្តល់ឱ្យអតិថិជនរបស់យើង នូវគុណសម្បត្តិបន្ថែមទៀត ក៏ដូចជាការបង្កើនការ កើនឡើង ផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម ទំនាក់ទំនង រវាងប្រទេសចិន និង កម្ពុជា"។

លោក Shi WenChao បានមានប្រសាសន៏ថា "UnionPay យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទីផ្សារនៅអាស៊ី អាគ្នេយ៍និងប្រទេសកម្ពុជាព្រោះជាទីផ្សារដ៏សំខាន់បំផុត។ ប្រទេសចិន និងកម្ពុជា កាន់តែជិតស្និទ្ធ នេះជាសាក្សី ក្នុងទំនាក់ទំនងពាណិជ្ជកម្ម និង អន្តរបុគ្គល ។ ស្ថាប័នហិរញ្ញវត្ថុធំៗ និង ដៃគូពាណិជ្ជកម្មជាច្រើនប្រើប្រាស់កាត UnionPay ដើម្បីពង្រីកនិងកែលម្អអាជីវកម្មរបស់ពួកគេ។ UnionPay នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នធំៗក្នុងស្រុក រួមទាំង ធនាគារ ABA ឱ្យកាន់តែស៊ីជម្រៅនិងប្រសិទ្ធភាពដើម្បីបង្កើនសុទដ្ឋិនិយមក្នុងការប្រើប្រាស់កាតក្នុងស្រុក និង ទទួលយកកាត UnionPay ជាជម្រើសក្នុងការទូទាត់ដោយពេញចិត្ត"។

ផ្អែកតាមយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការអភិវឌ្ឍប័ណ្ណចំណាយ ធនាគារ ABA បានបង្ហាញពីការច្នៃរចនា នៃកាត ទូរទាត់ទាំងអស់ រួមទាំងជម្រើសសម្រាប់កាត UnionPay ផងដែរ។ ការចាប់ផ្តើមនៃការចេញកាត UnionPay បានធ្វើឲ្យធនាគារបង្កើនជំហរកាន់តែរឹងមាំទ្វេរឡើងនៅក្នុងទីផ្សារ ប័ណ្ណទូទាត់ប្រាក់ នៅកម្ពុជា។

កាលពីដើម នៅក្នុងឆ្នាំ 2014 ធនាគារ ABA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ China UnionPay និង បានក្លាយជាអ្នកចូលរួមយ៉ាងសកម្មនៃប្រព័ន្ធទូទាត់ដោយចាប់ផ្តើមទទួលយកកាតទាំងអស់របស់ UnionPay ប្រើប្រាស់ក្នុងម៉ាស៊ីន ATM និង ម៉ាស៊ីនឆូតកាតរបស់ខ្លួន។