ធនាគារ​ ABA​ បង្ហាញ​ដំណោះស្រាយ​ឌី​ជី​ថ​ល​នៅ​ក្នុង​កម្មវិធី​ សន្និសីទ​អ្នក​អភិវឌ្ឍន៍​សុស​វែ​រ​ និង​ពិព័រណ៍​បច្ចេកវិទ្យា​

04/Jul/2024

aba code-c dev khaba code-c dev kh
aba code-c dev kh-1aba code-c dev kh-1
aba code-c dev kh-2aba code-c dev kh-2
aba code-c dev kh-3aba code-c dev kh-3
aba code-c dev kh-4aba code-c dev kh-4
aba code-c dev kh-5aba code-c dev kh-5
aba code-c dev kh-6aba code-c dev kh-6

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ និង​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​ធនាគារ​ឌី​ជី​ថ​ល​ មាន​មោទនភាព​ដែល​បាន​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ Gold​ Sponsor​ នៃ​កម្មវិធី​ សន្និសីទ​អ្នក​អភិវឌ្ឍន៍​សុស​វែ​រ​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ (Code-C​ 2024)​ កាលពី​ថ្ងៃ​ទី​ 28-29​ ខែមិថុនា​ ឆ្នាំ​ 2024​ កន្លង​ទៅ​ថ្មីៗ​នេះ​។​ កម្មវិធី​នេះ​ បាន​រៀបចំ​ឡើង​នៅ​បណ្ឌិតសភា​បច្ចេកវិទ្យា​ ឌី​ជី​ថ​ល​កម្ពុជា​ (CADT)​ ដោយ​មាន​អ្នកចូលរួម​ជាង​ 3,500​ នាក់​ ប្រជុំ​ដោយ​ អ្នក​អភិវឌ្ឍន៍​,​ អ្នក​តាមដាន​បច្ចេកវិទ្យា​,​ បណ្ដា​អាជីវកម្ម​ និង​សិស្ស​-​និស្សិត​។​

​អ្នក​នាង​ប្លុង​ ម៉ា​លី​ពណ៌​ ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ផលិតផល​ឌី​ជី​ថ​ល​ នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​កម្មវិធី​ Code-C​ នៅ​ឆ្នាំ​នេះ​ គឺជា​ជំហាន​ជោគជ័យ​ដ៏​សំខាន់​មួយ​ ដោយ​អបអរ​ខួប​ដប់​ឆ្នាំ​នៃ​ការ​បង្កើត​ CADT​។​ យើងខ្ញុំ​មាន​មោទនភាព​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​ និង​រួមចំណែក​ជំរុញ​ដល់​អេកូ​ស៊ី​ស្ទែ​ម​ឌី​ជី​ថ​ល​ដ៏​រស់​រវើក​របស់​កម្ពុជា​”​។​

​ការ​ចូលរួម​របស់​ ABA​ នៅ​ក្នុង​កម្មវិធី​ Code-C​ នេះ​ បាន​គូសបញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​នវានុវត្តន៍​ និង​កិច្ចសហការ​របស់​ធនាគារ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​ ធនាគារ​បាន​រៀបចំ​បញ្ជរ​នៅ​ទីតាំង​កម្មវិធី​ផ្ទាល់​ ដើម្បី​ឲ្យ​អ្នកចូលរួម​បាន​ស្វែង​យល់​ និង​សិក្សា​បន្ថែម​ពី​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ប្រកបដោយ​ភាព​ងាយស្រួល​ និង​ន​វា​នុ​វត្ត​ ដូច​ជា​ផ្លែ​ត​ហ្វ​ម​ សេវាកម្ម​ របស់​កម្មវិធី​ ABA​ Mobile​ និង​កម្មវិធី​ទូទាត់​អន​ឡាញ​ ABA​ PayWay​ ។​

​អ្នក​នាង​បាន​ពន្យល់​ថា​ “​យើងខ្ញុំ​មាន​បំណង​បង្ហាញ​ផលិតផល​ឌី​ជី​ថ​ល​ជា​ច្រើន​ប្រភេទ​ដែល​ស្ថិត​នៅ​ក្រោម​ ABA​ PayWay​ ដែល​ជា​ផ្លែ​ត​ហ្វ​ម​ទូទាត់​របស់​ធនាគារ​យើង​ បង្កើត​ឡើង​សម្រាប់​បណ្ដា​អាជីវកម្ម​ និង​កន្លែង​លក់ដូរ​តូច​ធំ​គ្រប់​ប្រភេទ​ អាច​ដំណើរការ​ទូទាត់​ឌី​ជី​ថ​ល​ទាំង​នៅ​លើ​អេប​របស់​ពួក​គេ​ ឬ​នៅ​ហាង​/​កន្លែង​លក់ដូរ​ផ្ទាល់​។​ ក្រៅពី​នេះ​ យើង​បាន​ណែនាំ​ ABA​ Billzone​ ដែល​ជា​ផ្លែ​ត​ហ្វ​ម​របស់​យើង​សម្រាប់​ការ​ប្រមូលប្រាក់​ទូទាត់​ពី​អតិថិជន​ជា​រូបវន្ដបុគ្គល​ និង​អតិថិជន​ជា​អាជីវកម្ម​ ព្រមទាំង​ផ្លែ​ត​ហ្វ​ម​សេវាកម្ម​អភិវឌ្ឍន៍​ នៅ​ក្នុង​ ABA​ Mobile​ ផង​ដែរ​។​ ផ្លែ​ត​ហ្វ​ម​សេវាកម្ម​ អនុញ្ញាត​ឲ្យ​អ្នក​ផ្គត់ផ្គង់​មក​ពី​គ្រប់​វិស័យ​ ផ្ដល់​សេវាកម្ម​របស់​ពួក​គេ​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ដែល​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​ជាង​ 3​ លាន​គណនី​ ដោយ​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​រីក​ចម្រើន​កាន់តែ​ឆាប់រហ័ស​។​ យើងខ្ញុំ​មាន​ចំណាប់អារម្មណ៍​ចំពោះ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​សំណាក់​អ្នកចូលរួម​ទាំងអស់​ ជា​ពិសេស​ម្ចាស់​អាជីវកម្ម​,​ អ្នក​អភិវឌ្ឍន៍​ និង​សិស្ស​-​និស្សិត​ ដែល​ចង់​សិក្សា​ស្វែង​យល់​ ពី​សក្ដានុពល​ និង​អានុភាព​នៃ​ការ​ប្រើប្រាស់​ដំណោះស្រាយ​ឌី​ជី​ថ​ល​របស់​យើងខ្ញុំ​”​។​

​ការ​ចូលរួម​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ Code-C​ របស់​ ABA​ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​គាំទ្រ​ដំណើរ​នៃ​វឌ្ឍនភាព​ឌី​ជី​ថ​ល​របស់​កម្ពុជា​។​ ធនាគារ​នៅ​តែ​បន្ដ​យកចិត្តទុកដាក់​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​នវានុវត្តន៍​ និង​ជំរុញ​នូវ​បរិយាកាស​ប្រកបដោយ​ស្មារតី​សាមគ្គី​ ដែល​ពង្រឹងសមត្ថភាព​របស់​អាជីវកម្ម​ និង​អ្នក​អភិវឌ្ឍន៍​ ឲ្យ​រីក​ចម្រើន​ទៅ​មុខ​នៅ​ក្នុង​ យុគសម័យ​ឌី​ជី​ថ​ល​។