ធនាគារ ABA ជិះកង់ដើម្បីនិរន្តរភាព និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងកម្មវិធីជិះកង់ Bankers’ Cycling 2026 របស់សមាគមធនាគារនៅកម្ពុជា
07/Nov/2026
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រគំនិតផ្តួចផ្តើមសហគមដោយមានអត្ថន័យ ធនាគារ ABA មានមោទនភាពក្លាយជាដៃគូយុទ្ធសាស្ត្រនៃកម្មវិធីជិះកង់ Bankers’ Cycling ប្រចាំឆ្នាំ 2026។
រៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) និងសហព័ន្ធកីឡាជិះកង់កម្ពុជា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ចីរភាពក្នុងវិស័យធនាគារ និងជំរុញការប្រើប្រាស់ប្រាក់រៀល។
ប្រព្រឹត្តទៅក្នុងខេត្តកំពត នៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ 2026 កម្មវិធីនេះ ទទួលបានអ្នកចូលរួមប្រមាណ 500 នាក់ រួមមានសមាជិកសមាគម ABC គ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូសហការ ព្រមទាំងក្រុមការងារ ABA ពីសាខាខេត្តផងដែរ។
សម្លឹងទៅមុខ ABA នឹងបន្តគាំទ្រគំនិតផ្តួចផ្តើមដែលពង្រឹងទំនាក់ទំនងក្នុងសហគម និងលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណជាតិ ជាផ្នែកមួយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ប្រកបដោយចីរភាព។





