ធនាគារ ABA បន្តពង្រឹងការគាំទ្រសហគ្រាសក្នុងស្រុក ក្នុងពិព័រណ៍ផលិតផលខ្មែរ 2026

13/Apr/2026

aba support local businesses 1 khaba support local businesses 1 kh
aba support local businesses 2 khaba support local businesses 2 kh
aba support local businesses 3 khaba support local businesses 3 kh
aba support local businesses 4 khaba support local businesses 4 kh
aba support local businesses 5 khaba support local businesses 5 kh
aba support local businesses 6 khaba support local businesses 6 kh
aba support local businesses 7 khaba support local businesses 7 kh
aba support local businesses 8 khaba support local businesses 8 kh

ធនាគារ ABA បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រសហគ្រាសក្នុងស្រុក ក្នុងនាមជាអ្នកឧបត្ថម្ភ Gold Sponsor នៃពិព័រណ៍ផលិតផលខ្មែរ 2026 រៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។

ប្រព្រឹត្តិទៅកាលពីថ្ងៃទី9-12 ខែមេសា ពិព័រណ៍រយៈពេល 4ថ្ងៃនេះ បានប្រមូលផ្តុំប្រមាណលើសពី 300 ស្តង់ពីគ្រឹះស្ថាននានា អាជីវកម្មក្នុងស្រុក និងសហគ្រាសដែលកំពុងលូតលាស់។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក និងលើកទឹកចិត្តជំរុញការប្រើប្រាស់ផលិតផលដែលផលិតក្នុងប្រទេស ដែលនឹងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចជាតិ។

ពិធីបើកកម្មវិធី មានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមជាមួយភ្ញៀវកិត្តិយសផ្សេងៗ ដែលគូសបញ្ជាក់ពីសារសំខាន់នៃគំនិតផ្តួចផ្តើមនេះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ជាផ្នែកមួយនៃកម្មវិធី លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគីនៃធនាគារ ABA បានចូលរួមក្នុងកិច្ចពិភាក្សាស្តីពី “ជំហានសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានកម្ចីធនាគារ”។ ក្នុងអំឡុងពេលកិច្ចពិភាក្សា លោកស្រីបានចែករំលែកអំពីការយល់ដឹងជាក់ស្តែង ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្វែងយល់បន្ថែមអំពីលក្ខខណ្ឌហិរញ្ញប្បទាន និងត្រៀមខ្លួនសម្រាប់ការពង្រីកអាជីវកម្មប្រកបដោយចីរភាព។

ក្នុងពិព័រណ៍ ABA ក៏បានទទួលរាក់ទាក់អ្នកចូលរួមនៅបញ្ជររបស់ធនាគារផ្ទាល់ បង្ហាញអំពីដំណោះស្រាយហិរញ្ញវត្ថុជាច្រើន ជាមួយការផ្តោតជាពិសេសទៅលើផលិតផលកម្ចីសម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន។

ជាមួយការគាំទ្រគំនិតផ្តួចផ្តើមដូចទៅនឹង ពិព័រណ៍ផលិតផលខ្មែរ ABA បន្តពង្រឹងតួនាទីរបស់ខ្លួនជាដៃគូរបស់អាជីវកម្មក្នុងស្រុក ដោយផ្តល់នូវលទ្ធភាពក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុដែលជួយក្នុងការរីកចម្រើនដល់ពួកគេ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជារយៈពេលវែង។