​ធនាគារ​ ABA​ ពង្រឹង​សហគ្រិនភាព​តាម​រយៈ​ការ​ឧបត្ថម្ភ​កម្មវិធី​ លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ 2026​ របស់​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​

07/Apr/2026

aba yeac 2026 khaba yeac 2026 kh
aba yeac 2026 kh-1aba yeac 2026 kh-1
aba yeac 2026 kh-2aba yeac 2026 kh-2
aba yeac 2026 kh-3aba yeac 2026 kh-3

ធនាគារ​ ABA​ បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ Gold​ Sponsor​ នៃ​កម្មវិធី​ លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ 2026​ (Access​ to​ Finance​ Program)​ របស់​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC)​។​

​រៀបចំ​ឡើង​ដោយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ សហការ​ជាមួយ​ពី​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ កម្មវិធី​ដែល​ដំណើរការ​មួយ​ឆ្នាំ​ពេញ​នេះ​ នឹង​មាន​សិក្ខាសាលា​ កិច្ច​ពិភាក្សា​ និង​កម្មវិធី​ចែករំលែក​ជា​ច្រើន​ពី​អ្នកជំនាញ​ បង្កើត​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​សហគ្រិន​ និង​អាជីវកម្ម​នានា​ ជាមួយ​ចំណេះដឹង​ល្អៗ​ ធនធាន​ បទ​ពិសោធ​ និង​ការ​គាំទ្រ​នានា​ដែល​ពួក​គាត់​ត្រូវការ​ដើម្បី​ពង្រឹង​ និង​ពង្រីក​សក្ដានុពល​របស់​ខ្លួន​។​

​កម្មវិធី​ដាក់​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​ 3​ ខែមេសា​ ក្រោម​អធិបតីភាព​ លោក​ជំទាវ​បណ្ឌិត​ ជា​ សិរី​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ ដៃគូ​ឧបត្ថម្ភ​ និង​ភ្ញៀវ​កិត្តិយស​ផ្សេងៗ​។​ ក្នុង​ការ​ថ្លែង​សុន្ទរកថា​ លោក​ជំទាវ​បណ្ឌិត​ក៏​បាន​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ កម្មវិធី​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​សហគ្រិន​ និង​បង្កើន​ឱកាស​សម្រាប់​ពួក​គាត់​ក្នុង​ថ្ងៃ​អនាគត​។​

​ក្នុង​ឆ្នាំ​ទី​ប្រាំ​ នៃ​ការ​ឧបត្ថម្ភ​កម្មវិធី​ លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ ABA​ បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ ដែល​ជំរុញ​ទំនាក់ទំនង​រវាង​សហ​ក្រិន​វ័យក្មេង​ និង​វិស័យ​ហិរញ្ញវត្ថុ​ ដែល​បន្ត​វិនិយោគ​ទៅ​លើ​វឌ្ឍនភាព​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​ការ​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ​។​