​ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ចំនួន​ 10​ ពី​ក្រុមហ៊ុន​ VISA​ សម្រាប់​ភាព​ឈានមុខ​ក្នុង​ទីផ្សារ​កម្ពុជា​

22/Feb/2024

ABA​ Bank​ receives​ ten​ awards​ from​ VISA dt-kh

ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ឈានមុខ​ចំនួន​ 10​ ពី​ក្រុមហ៊ុន​ VISA​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​បែប​ឌី​ជី​ថ​ល​នាំមុខ​គេ​របស់​ពិភពលោក​។​ ពានរង្វាន់​នេះ​ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ ABA​ ក្នុង​ការ​ជំរុញ​កំណើន​នៃ​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ 2023​។​

ABA​ ទទួល​បាន​ពានរង្វាន់​ទាំងនេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ VISA​ Client​ Appreciation​ 2023​។​ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​អបអរសាទរ​ និង​អរគុណ​ដល់​ធនាគារ​ទាំងអស់​ ដែល​បាន​ចូលរួម​ចំណែក​ដល់​ភាព​រីក​ចម្រើន​នៃ​ផលិតផល​ VISA​ ជា​ពិសេស​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ និង​ការ​លើកកម្ពស់​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ ​

ការ​យកចិត្តទុកដាក់​របស់​ធនាគារ​ ABA​ ចំពោះ​ឧត្តមភាព​ក្នុង​ទីផ្សារ​ ត្រូវ​បាន​ទទួលស្គាល់​តាម​រយៈ​ការ​ទទួល​បាន​ពានរង្វាន់​ចំនួន​ 10​ ក្នុង​ព្រឹត្តិការណ៍​របស់​ក្រុមហ៊ុន​ VISA​ នេះ​៖

  • ​Leadership​ in​ Spend​ per​ Active​ Card​ for​ VISA​ Debit​ in​ Affluent​ Segment​ 2023;
  • Leadership​ in​ Total​ Active​ Terminal​ 2023;
  • Leadership​ in​ Consumer​ Debit​ Payment​ Volume​ 2023;
  • ​Leadership​ in​ Debit​ Activation​ Rate​ 2023;
  • Leadership​ in​ Credit​ Activation​ Rate​ 2023;
  • Leadership​ in​ E-commerce​ Merchant​ Sales​ Volume​ 2023;
  • Leadership​ in​ Active​ Net​ New​ Merchant​ Onboarded​ 2023;
  • Leadership​ in​ Domestic​ Merchant​ Sales​ Volume​ 2023;
  • Champion​ in​ Innovation​ 2023;
  • Champion​ in​ Impactful​ Usage​ Campaign​ 2023.

ABA​ បាន​ទទួល​តំណែង​ជា​ជ័យ​លា​ភី​ចំនួន​ 2​ បន្ថែម​ក្នុងឆ្នាំនេះ​ បាន​គូសបញ្ជាក់​ពី​វិធីសាស្ត្រ​ប្រកបដោយ​ន​វា​នុ​វត្ត​របស់​ខ្លួន​ ក្នុង​ការ​អភិវឌ្ឍ​ដំណោះស្រាយ​ទូទាត់​ថ្មី​ និង​បង្ហាញ​ពី​យុទ្ធនាការ​ដ៏​ជោគជ័យ​ ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​កាត​នៅ​លើ​ទីផ្សារ​កម្ពុជា​។

​លោក​ Sanzhar​ Abdullayev​ នាយក​កាត​ និង​សេវា​ទូទាត់​អេ​ឡិ​ក​ត្រូ​និក​ មាន​ប្រសាសន៍​ថា​៖​ “​យើង​មាន​កិត្តិយស​ណាស់​ដែល​បាន​ទទួល​រង្វាន់​ពី​ VISA​។​ ពានរង្វាន់​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​ដំណោះស្រាយ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ក្នុង​ទីផ្សារ​កម្ពុជា​ ក៏​ដូច​ជា​អ្វី​ដែល​ធនាគារ​យើង​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​។​ ការ​ទទួលស្គាល់​នេះ​ ជំរុញ​ទឹកចិត្ត​យើងខ្ញុំ​ឲ្យ​ពង្រីក​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​"​។​ ​

ថ្មីៗ​នេះ​ ABA​ បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​កាត​ ដែល​អតិថិជន​អាច​បើក​កាត​បាន​ភ្លាមៗ​។​ ម៉ាស៊ីន​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទទួល​បាន​កាត​ក្នុង​រយៈពេល​តិច​ជាង​ 2​ នាទី​ ដោយ​មិន​ត្រូវការ​ជំនួយ​ពី​បុគ្គលិក​សាខា​ឡើយ​៕