​ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ AmCham​ CSR​ Award​ ទៅ​លើ​គំនិត​ផ្តួចផ្តើម​លើកកម្ពស់​កុមារ​

22/Dec/2025

aba amcham award 2025 khaba amcham award 2025 kh
aba amcham award 2025 kh-1aba amcham award 2025 kh-1

ក្នុង​នាម​ជា​សាជីវកម្ម​ក៏​ដូច​ជា​ពលរដ្ឋ​សកម្ម​ក្នុង​កិច្ចការ​ទទួលខុសត្រូវ​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ​ ABA​ មាន​មោទនភាព​ទទួល​បាន​ពានរង្វាន់​ CSR​ Excellence​ Awards​ 2025​ ក្រោម​ផ្នែក​អប់រំ​ &​ ពង្រឹងសមត្ថភាព​ សម្រាប់​ការ​អប់រំ​ និង​ចំណេះដឹង​កុមារ​ ពី​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ (AmCham)​។​ ការ​ទទួលស្គាល់​នេះ​ គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ជា​បន្តបន្ទាប់​របស់​ធនាគារ​ ក្នុង​ការ​ពង្រឹង​ការ​អប់រំ​ សុខុមាលភាព​កុមារ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន​ ទូ​ទាំង​ប្រទេស​។​

​សមិទ្ធផល​នេះ​ បាន​ផ្អែក​ទៅ​លើ​គម្រោង​លើកកម្ពស់​ការ​អប់រំ​កុមារ​ របស់​ធនាគារ​ ABA​ ដែល​ជា​គំនិត​ផ្តួចផ្តើម​រួម​សំដៅ​លើកកម្ពស់​ការ​អប់រំ​ ការ​បង្កើត​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព​ និង​ពង្រីក​ឱកាស​សម្រាប់​កុមារ​ខ្វះខាត​ទូ​ទាំង​ប្រទេស​។​

​តាម​រយៈ​កិច្ចសហការ​ជា​ដៃគូ​យូរអង្វែង​ជាមួយ​ មូលនិធិ​កុមារ​កម្ពុជា​ (CCF)​ ABA​ បាន​ជួយ​គាំទ្រ​សិស្សានុសិស្ស​ខ្វះខាត​ប្រមាណ​លើស​ពី​ 740​ នាក់​តាម​រយៈ​កម្មវិធី​អភិវឌ្ឍ​ការ​អប់រំ​ និង​អាហារូបករណ៍​ ដែល​ជួយ​ពួក​គេ​គេច​ផុត​ពី​វដ្ត​នៃ​ភាព​ក្រីក្រ​។​ ធនាគារ​ក៏​បាន​ឧបត្ថម្ភ​រថយន្ត​ដឹក​សិស្ស​ ដើម្បី​ធានា​ការ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ជា​រៀងរាល់ថ្ងៃ​សម្រាប់​សិស្សានុសិស្ស​ប្រមាណ​ 160​ នាក់​ ព្រមទាំង​បរិច្ចាគ​កំ​ព្យូ​ទ័​រ​ចំនួន​ 26​ គ្រឿង​ ដើម្បី​ពង្រឹង​ចំណេះដឹង​ឌី​ជី​ថ​ល​របស់​ពួក​គេ​។​

​ក្នុង​ខេត្តតាកែវ​ ABA​ បាន​ផ្តួចផ្តើម​គំនិត​ជួសជុល​ឡើង​វិញ​នៃ​សាលា​បឋម​សិក្សា​ សន្លុង​ ដែល​បាន​ផ្លាស់​ប្តូរ​សម្ភារៈ​ចាស់ៗ​ ជាមួយនឹង​បរិយាកាស​ដែល​គាំទ្រ​ការ​សិក្សា​ ប្រកបដោយ​សុខុមាលភាព​។​ ការ​កែប្រែ​រួម​មាន​ ការ​ជួសជុល​ថ្នាក់រៀន​ឡើង​វិញ​ ផ្លាស់​ប្តូរ​ទ្វា​និង​បង្អួច​ ព្រមទាំង​ដាក់​អំ​ពូ​ល​សូ​ឡា​ ដែល​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន័​ដល់​សិស្សានុសិស្ស​ 545​ នាក់​ និង​ជំរុញ​បទ​ពិសោធន៍​រៀនសូត្រ​របស់​ពួក​គេ​ឲ្យ​កាន់តែ​ប្រសើរ​។​

ABA​ ក៏​បាន​សហការ​ជាមួយ​ អង្គការ​រក្សា​កុមារ​ ដើម្បី​ជួសជុល​ឡើង​វិញ​នូវ​មណ្ឌល​គាំពារ​កុមារ​គ្រួសារ​ថ្មី​ ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ គាំទ្រ​ដល់​កុមារ​ងាយ​រង​គ្រោះ​តាំងពី​ឆ្នាំ​ 1991​។​ គម្រោង​នេះ​ ក៏​បាន​ផ្តល់​នូវ​ទីលំនៅ​ ការ​ថែទាំ​ និង​បរិក្ខារ​អប់រំ​ សម្រាប់​កុមារ​ចំនួន​ 55​ នាក់​ ដែល​មិន​អាច​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ ឲ្យ​ទទួលយក​មណ្ឌល​នេះ​ទៅ​ជា​កន្លែង​សុវត្ថិភាព​ សម្រាប់​ការ​លូតលាស់​។​

​លោក​ Igor​ Zimarev​ អគ្គនាយករង​ប្រតិបត្តិ​ និង​ជានា​យក​ទីផ្សារ​ កិច្ចការ​ CSR​ នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ មាន​មោទនភាព​ ជា​ថ្មី​ម្តងទៀត​ ដែល​ទទួល​បាន​ពានរង្វាន់​ CSR​ Award​ ពី​ សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ ទៅ​លើ​គំនិត​ផ្តួចផ្តើម​លើកកម្ពស់​កុមារ​របស់​យើងខ្ញុំ​។​ ដោយ​វិនិយោគ​ទៅ​លើ​ប្រជាជន​ និង​សហគមន៍​ យើងខ្ញុំ​កំពុង​ជួយ​បណ្តុះបណ្តាល​យុវជន​កម្ពុជា​ប្រកបដោយ​ភាព​ជឿជាក់​ និង​ត្រៀម​ពួក​គេ​ក្នុង​ការ​រួមចំណែក​ទៅ​កាន់​គ្រួសារ​ និង​អនាគត​ប្រទេស​។​”

​ជាមួយ​ដៃគូរ​សហការ​ និង​សហគមន៍​ក្នុងស្រុក​ ធនាគារ​ ABA​ បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ភាព​វិជ្ជមាន​ក្នុង​សង្គម​ លើស​ពី​សេវា​ហិរញ្ញវត្ថុ​។​ គម្រោង​លើកកម្ពស់​ការ​អប់រំ​កុមារ​នេះ​ នឹង​បន្ត​ដើរតួ​យ៉ាង​សំខាន់​ជា​មូលដ្ឋាន​គ្រឹះ​ នៃ​យុទ្ធសាស្ត្រ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ធនាគារ​ ដែល​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​របស់​ ABA​ ក្នុង​ការ​ជួយ​កុមារ​លូតលាស់​ រៀនសូត្រ​ និង​សម្រេច​នូវ​សក្តានុពល​ពេញលេញ​របស់​ពួក​គេ​។​