​ធនាគារ​ ABA​ បញ្ចា​ក់​ការ​គាំទ្រ​ជា​ថ្មី​ ដល់​ការងារ​មនុស្សធម៌​របស់​សមាគម​ TYDA​ ក្នុង​ឆ្នាំ​ 2025

05/Jun/2025

aba tyda 2025 khaba tyda 2025 kh
aba tyda 2025 kh-1aba tyda 2025 kh-1
aba tyda 2025 kh-2aba tyda 2025 kh-2
aba tyda 2025 kh-3aba tyda 2025 kh-3
aba tyda 2025 kh-4aba tyda 2025 kh-4
aba tyda 2025 kh-5aba tyda 2025 kh-5

ធនាគារ​ ABA​ បាន​បញ្ចា​ក់​ជា​ថ្មី​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ទៅ​លើ​ការងារ​មនុស្សធម៌​ ជាមួយ​ការ​រួមចំណែក​ជា​ថវិការ​ចំនួន​ 100,000​ ដុល្លារ​អា​មេ​រិ​ក​ ដល់​ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ (​សមាគម​ TYDA)​ បញ្ជាក់​ការ​រួម​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ថែទាំ​សុខភាព​សំខាន់ៗ​ទៅ​តាម​តម្រូវការ​។​

​បន្ទាប់​ពី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ក្នុង​ឆ្នាំ​ 2023​ ដោយ​គូសបញ្ជាក់​អំពី​ជំនួយ​ថវិការ​សរុប​ចំនួន​ 300,000​ ដុល្លារ​អា​មេ​រិ​ក​ នេះ​ជា​លើក​ទី​3​ នៃ​ការ​ឧ​ប​ត្ថ​ម្ត​ជូន​ដល់​សមាគម​ TYDA​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​បន្ត​របស់​ខ្លួន​។​ ក្រោម​ភាព​ជា​ដៃគូ​សហការ​ កា​គាំទ្រ​នេះ​បាន​អនុញ្ញាត​ឲ្យ​សមាគម​ TYDA​ បន្ត​ផ្តល់​ និង​ពង្រីក​យុទ្ធនាការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​នៅ​ថ្ងៃ​ទី​4​ ខែមិថុនា​ ឆ្នាំ​ 2025​ ជំនួប​ផ្លូវការ​បាន​ចូលរួម​ជា​អធិបតី​របស់​ លោក​សាស្ត្រាចារ្យ​ជំនួយ​ ស៊ូ​ ស៊ី​ផា​ណ្ណា​ ប្រធាន​ប្រតិបត្តិ​សមាគម​ TYDA​ និង​ លោក​ Askhat​ Azhikhanov​ អគ្គនាយក​ និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ ព្រមទាំង​អ្នកតំណាង​ភាគី​ទាំង​សងខាង​។​

​លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​ “​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ យើងខ្ញុំ​មាន​សេចក្តី​សោម​ន្ស​ក្នុង​ការ​បន្ត​ការ​គាំទ្រ​ដល់​សមាគម​ TYDA​ និង​រួមចំណែក​ដល់​ការងារ​មនុស្សធម៌​ដ៏​សំខាន់​។​ លទ្ធផល​វិជ្ជមាន​ដែល​បាន​កើត​ចេញពី​យុទ្ធនាការ​នេះ​ ជា​ពិសេស​ចំពោះ​អ្នកជំងឺ​ដែល​មាន​តម្រូវការ​ និង​ការ​រួមចំណែក​យ៉ាង​សកម្ម​របស់​បុគ្គលិក​ធនាគារ​ក្នុង​យុទ្ធនាការ​របស់​ TYDA​ ពិតជា​អ្វី​ដែល​គួរ​ឲ្យ​កោតសរសើរ​”​។​

​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ​ បុគ្គលិក​ធនាគារ​ ABA​ តែងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ​ រៀបចំ​ដោយ​សមាគម​ TYDA​ តាម​បណ្តា​ខេត្ត​នានា​។​

​លោក​សាស្ត្រាចារ្យ​ជំនួយ​ ស៊ូ​ ស៊ី​ផា​ណ្ណា​ ក៏​មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រៀលជ្រៅ​ដល់​ធនាគារ​ ABA​ សម្រាប់​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ មិន​ថា​តាម​រយៈ​ការ​បរិច្ចាគ​ថវិការ​ ឬ​ការ​រួមចំណែក​យ៉ាង​សកម្ម​របស់​បុគ្គលិក​ក្នុង​យុទ្ធនាការ​របស់​យើងខ្ញុំ​ទូ​ទាំង​ប្រទេស​នោះ​ទេ​។​ ការ​សហការ​នេះ​ ឆ្លុះ​បញ្ចាំង​អំពី​ចក្ខុវិស័យ​រួម​ លើ​ភាព​ធន់​និង​សុខុមាលភាព​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​”​។​

​ក្រោម​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង​ ធនាគារ​ ABA​ មាន​មោទនភាព​ដែល​បាន​ឈរជើង​ជាមួយ​បេសកកម្ម​មនុស្សធម៌​របស់​សមាគម​ TYDA​ ដើម្បី​ផ្តល់​ជូន​ការ​ពិនិត្យ​សុខភាព​សំខាន់ៗ​ ដោយ​ឥត​គិតថ្លៃ​ ដល់​សហគមន៍​ខ្វះខាត​ក្នុង​ប្រទេស​កម្ពុជា​។​