​ធនាគារ​ ABA​ ទទួល​បាន​ វិញ្ញាបនបត្រ​ PCI​ DSS​ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ ចំពោះ​សុវត្ថិភាព​ឌី​ជី​ថ​ល​របស់​អតិថិជន​

13/Nov/2024

aba pci dss 2024 dt kh

ធនាគារ​ ABA​ ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​1 និង​ជា​ធនាគារ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​ មាន​មោទនភាព​ប្រកាស​ទទួល​បាន​ វិញ្ញាបនបត្រ​ បទដ្ឋាន​សន្តិសុខ​ទិន្នន័យ​ឧស្សាហកម្ម​កាត​ទូទាត់​ (PCI​ DSS)​ ដ៏​មាន​កិត្យានុភាព​ពីរ​ឆ្នាំ​ជាប់​គ្នា​។​

​ដោយ​ឆ្លងកាត់​ការ​ធ្វើ​សវន​កម្ម​រៀង​រាល់​ឆ្នាំ​យ៉ាង​ហ្មត់ចត់​ របស់​អ្នកជំនាញ​វាយតម្លៃ​សុវត្ថិភាព​ (QSA)​ បាន​បង្ហាញ​ថា​ប្រព័ន្ធ​ គោលនយោបាយ​ និង​នីតិវិធី​របស់​ធនាគារ​ ABA​ អនុលោម​យ៉ាង​ពេញលេញ​ ជាមួយ​លក្ខខណ្ឌ​តម្រូវ​ដ៏​តឹង​រឹង​របស់​ PCI​ DSS​។​ ការ​វាយតម្លៃ​នេះ​ បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ដំណោះស្រាយ​សន្តិសុខ​បច្ចេកវិទ្យា​ ដ៏​ល្បីល្បាញ​ជុំវិញ​សកលលោក​ ដែល​នេះ​ បាន​បញ្ជាក់​ពី​វិធានការ​សុវត្ថិភាព​គួរ​ជាទី​ទុកចិត្ត​បំផុត​របស់​ធនាគារ​។​

​ក្នុងឆ្នាំនេះ​ វិញ្ញាបនបត្រ​ PCI​ DSS​ បាន​ណែនាំ​នូវ​លក្ខខណ្ឌ​ការ​សុវត្ថិភាព​ទិន្នន័យ​កាន់តែ​តឹង​រឹង​ ជាមួយ​កំណែ​ 4.0​។​ ខណៈ​ពេល​ដែល​ ABA​ បាន​បញ្ជាក់​ពី​ការ​អនុលោម​ភាព​របស់​ខ្លួន​ កំណែ​ថ្មី​នេះ​ បាន​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​លក្ខខណ្ឌ​សុវត្ថិភាព​ដែល​បន្ត​វិ​វត្ត​។​

​ដោយ​ចាត់​ថ្នាក់​ ABA​ ជា​អ្នក​ផ្តល់​សេវាកម្ម​កម្រិត​ទី​មួយ​ (Level​ 1​ Service​ Provider)​ វិញ្ញាបនបត្រ​នេះ​ ឆ្លុះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សុវត្ថិភាព​កម្រិត​ខ្ពស់​បំផុត​ សម្រាប់​ប្រតិបត្តិការ​អន​ឡាញ​ និង​ការពារ​ទិន្នន័យ​សម្ងាត់​របស់​ម្ចាស់​កាត​។​ ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​ដ៏​តឹង​រឹង​នេះ​ ABA​ បាន​បន្ត​អនុវត្ត​វិធានការ​សុវត្ថិភាព​កម្រិត​ខ្ពស់​ និង​រក្សា​ប្រព័ន្ធ​គ្រប់គ្រង​ ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធានា​ថា​រាល់​ប្រតិបត្តិការ​ឌី​ជី​ថ​ល​របស់​អតិថិជន​ មានការ​ការពារ​ និង​សុវត្ថិភាព​។​

ABA​ ក៏​បាន​ផ្តោត​សំខាន់​លើ​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អតិថិជន​ផង​ដែរ​។​ វិ​ញ្ញាប​ន​ប័ត្រ​នេះ​ ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​ក្នុង​ការ​រក្សា​គោលនយោបាយ​សន្តិសុខ​ព័ត៌មាន​ដ៏​រឹង​មាំ​ បញ្ជាក់​ថា​ទិន្នន័យ​របស់​ម្ចាស់​កាត​ទាំងអស់​ត្រូវ​បានការ​ពារ​ដោយ​សម្ងាត់​បំផុត​។​ ដូចនេះ​ ធនាគារ​ មិន​ត្រឹមតែ​អនុលោម​តាម​ស្តង់ដារ​វិស័យ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធានា​អតិថិជន​នូវ​បទ​ពិសោធ​ទិញ​ទំនិញ​អន​ឡាញ​ និង​សេវា​ធនាគារ​ប្រកបដោយ​ភាព​រលូន​ និង​សុវត្ថិភាព​។​

​ការ​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ ជា​សក្ខីភាព​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​ធនាគារ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្នែក​ឌី​ជី​ថ​ល​ដោយ​សុវត្ថិភាព​ ពង្រឹង​ឥរិយាបថ​សន្តិសុខ​របស់​ខ្លួន​ និង​រក្សា​ក​ត្តិ​យស​ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ទុកចិត្ត​នៅ​ក្នុង​ប្រទេស​។​

1 ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។