ធនាគារ ABA បន្តបើកសាខា ចំនួនបីបន្ថែមទៀត ដើម្បីផ្ដល់ជូននូវសេវាហិរញ្ញវត្ថុទំនើបរបស់ខ្លួន

15/Jun/2016

ធនាគារ ABA បន្តបើកសាខា ចំនួនបីបន្ថែមទៀត ដើម្បីផ្ដល់ជូននូវសេវាហិរញ្ញវត្ថុទំនើបរបស់ខ្លួនធនាគារ ABA បន្តបើកសាខា ចំនួនបីបន្ថែមទៀត ដើម្បីផ្ដល់ជូននូវសេវាហិរញ្ញវត្ថុទំនើបរបស់ខ្លួន
ធនាគារ ABA បន្តបើកសាខា ចំនួនបីបន្ថែមទៀត ដើម្បីផ្ដល់ជូននូវសេវាហិរញ្ញវត្ថុទំនើបរបស់ខ្លួនធនាគារ ABA បន្តបើកសាខា ចំនួនបីបន្ថែមទៀត ដើម្បីផ្ដល់ជូននូវសេវាហិរញ្ញវត្ថុទំនើបរបស់ខ្លួន
ធនាគារ ABA បន្តបើកសាខា ចំនួនបីបន្ថែមទៀត ដើម្បីផ្ដល់ជូននូវសេវាហិរញ្ញវត្ថុទំនើបរបស់ខ្លួនធនាគារ ABA បន្តបើកសាខា ចំនួនបីបន្ថែមទៀត ដើម្បីផ្ដល់ជូននូវសេវាហិរញ្ញវត្ថុទំនើបរបស់ខ្លួន

ធនាគារ ABA បានបើកទីតាំងថ្មីៗបន្ថែមទៀតដើម្បី បម្រើសេវាហិរញ្ញវត្ថុពេញលេញរបស់ខ្លួនជូន អតិថិជននៅក្នុងខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងស្រុកថ្មគោលក្នុងខេត្តបាត់ដំបង។

បន្ទាប់ពីទទួលបានការអនុម័តចំាបាច់ទាំងអស់ និងនីតិវិធីដំណើរការផ្នែកទន់ ប្រកបដោយជោគជ័យ សាខាទាំងបីបានចាប់ផ្ដើមបើកបម្រើអតិថិជនរបស់ខ្លួន ជាផ្លូវការហើយ។ ពេលនេះ ប្រជាជននៅក្នុងតំបន់ទាំងបីនេះ អាចទទួលបានផលិតផល និងសេវាហិរញ្ញវត្ថុទំនើប ក៏ដូចជាជំនាញឯកទេស ដ៏ពិសេសរបស់ធនាគារ ABA ក្នុងការគ្រប់គ្រងគណនី សេវាស្វ័យបម្រើ ឥណទានអាជីវកម្ម ប័ណ្ណទូទាត់ និងសេវាផ្សេងៗ ជាច្រើនទៀត! អតិថិជនរស់នៅក្នុង តំបន់ទាំងនោះ ក៏អាចទទួលបាន ប្រយោជន៍ពីការ ប្រើប្រាស់សេវាដ៏ទំនើបទាំងនេះ របស់ធនាគារ ABA ផងដែរ ដូចជាសេវាធនាគារ តាមអ៊ីនធឺណិត សេវាធានាគារតាម ទូរសព្ទចល័ត និងម៉ាស៊ីនដាក់សាច់ប្រាក់ជាដើម។ ដោយមានការគាំទ្រ ពីសេវាបម្រើអតិថិជន និងកម្មវិធីជជែក តាមអនឡាញ របស់ធនាគារ ABA រយៈពេល 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្ដាហ៍ សេវាទាំងនេះ អាចឲ្យអតិថិជន ដ៏មានតម្លៃរបស់យើង ប្រើប្រាស់សេវាធនាគារ ទំនើប និងអាចចូលមើល គណនីរបស់ខ្លួន ដោយគ្មានភាពស្មុគស្មាញ។

លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍន៍ អាជីវកម្មនៃធនាគារ ABA បានមានប្រសាសន៍ថា “យុទ្ធសាស្រ្តរបស់យើង គឺស្ថិតនៅឲ្យកាន់តែ កៀកជាមួយអតិថិជន និងគាំទ្រអតិថិជន ក្នុងការកសាងអនាគត ឲ្យកាន់តែភ្លឺស្វាង។ យើងមើលឃើញសក្ដានុពល ទីផ្សារដ៏អស្ចារ្យក្នុង ការពង្រីកបណ្ដាញសាខា របស់យើងទៅកាន់ ខេត្តត្បូងឃ្មុំ និងបន្ទាយមានជ័យ ដែលយើងអាចជំរុញ សេវាទាំងនេះប្រកបដោយ ភាពប្រកួតប្រជែងទាំង សេវាទទួលប្រាក់បញ្ញើ និងសេវាផ្ដល់ឥណទាន សម្រាប់អតិថិជនលក់រាយ MSME និង SME នៅលើទីផ្សារក្នុងតំបន់”។ លោកបានបន្ថែមទៀតថា “ខេត្តទាំងនេះស្ថិតនៅតាម បណ្ដោយព្រំដែនវៀតណាម និងថៃដែលមានសកម្មភាព អាជីវកម្មជាច្រើន។ នៅក្នុងតំបន់មួយចំនួន យើងបានសង្កេតឃើញថា អាជីវកម្មខ្នាតតូចបំផុត មានសក្ដានុពលខ្ពស់ក្នុងការ រីកចម្រើន និងត្រូវការមូលនិធិដែល មានតម្លៃទាប។ ធនាគារ ABA មានបំណងគាំទ្រដល់ ម្ចាស់អាជីវកម្មខ្នាតតូច បំផុតទាំងនោះ និងជួយពួកគាត់ក្នុងការអភិវឌ្ឍសហគមន៍ ដែលពួកគាត់កំពុង ប្រកបអាជីវកម្ម។ ហេតុដូច្នេះហើយទើបការបើកសាខា នៅក្នុងបណ្ដាខេត្តទាំងនេះ គឺជាឱកាសសមស្រប បំផុតសម្រាប់យើង”។

សាខាត្បូងឃ្មុំ មានទីតាំងស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ហើយអាចទាក់ទង តាមរយៈទូរសព្ទលេខ 081 630 562។

សាខាបន្ទាយមានជ័យ មានទីតាំងស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យដែលមានលេខទូរសព្ទ 081 630 147។

សាខាស្រុកថ្មគោល មានទីតាំងស្ថិតនៅអគារលេខ325 ផ្លូវជាតិលេខ 5 ភូមិប៉ោយយង់ ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង និងមានលេខទូរសព្ទ 081 630 168.

រហូតមកដល់ពេលនេះ ធនាគារ ABA បានពង្រីកសាខាចំនួន 38 ហើយនៅទូទាំងប្រទេសកម្ពុជា។ ធនាគារក៏មានបំណងបើកសាខាមួយចំនួនបន្ថែមទៀតផងដែរនៅក្នុងតំបន់ដែលមានតម្រូវការសេវាធនាគារខ្ពស់នៅត្រឹមដំណាច់ឆ្នាំនេះ។