ធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយ

25/Dec/2015

ធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយ
ធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយ
ធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយ
ធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយ
ធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយធនាគារABA ឈានមកដល់ថ្នាក់ស្រុកហើយ

ធនាគារABA ជាធនាគារពាណិជ្ជនាំមុខគេមួយនៅកម្ពុជា បានប្រកាស បើកសាខាថ្នាក់ស្រុក ចំនួន៥ នៅខេត្តទាំង៥ ផ្សេងៗគ្នា។ សាខាថ្មីទាំងនេះរួមមាន សាខាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សាខាស្រុកបារាយណ៏ ខេត្តកំពង់ធំ សាខាស្រុកឈូក ខេត្តកំពត សាខាស្រុកជើងព្រៃ ខេត្តកំពង់ចាម និង សាខាស្រុកត្រាំកក់ ខេត្តតាកែវ។

សាខាថ្មីថ្នាក់ស្រុកខាងលើ បាននិងកំពុងផ្តល់សេវាកម្ម និង ផលិតផលហិរញ្ញវត្ថុដែលទំនើប និង ពេញលេញរួមមាន ការបើកទទួលដាក់ប្រាក់បញ្ញើ ឫ គណនីចរន្ត ការផ្តល់ប្រាក់កម្ចីខ្នាតតូច ចេញកាតទូទាត់ សេវាកម្មផ្ទេរប្រាក់ និង ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម។

“អនុលោមតាមយុទ្ធសាស្រ្តពង្រីកខ្លួនរបស់យើង យើងនៅ តែបន្តបើកសាខាថ្មីៗ ជាបន្តបន្ទាប់ក្នុងគោលបំណង ផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយគុណភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅតំបន់ភូមិឆ្ងាយៗ អាចទទួលបាន ដើមទុន សម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ ក្នុងលក្ខខណ្ឌដ៏សមស្របមួយ” នេះតាមការឲ្យដឹងពី លោកស្រី ចាប ចន្ទ័ឌីណា ប្រធានទំនាក់ទំនងសាធារណៈនៃធនាគារABA។

សាខាស្រុក សំរោងទង ស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ លេខទូរស័ព្ទរបស់សាខាដែលអាចទាក់ទងបានគឺលេខ 098 630 144។

សាខាស្រុក បារាយណ៏ ស្ថិតនៅភូមិ ត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ លេខទូរស័ព្ទរបស់សាខាដែលអាចទាក់ទងបានគឺលេខ 098 630 226។

សាខាស្រុកឈូក ស្ថិតនៅភូមិ ឈើទាល ឃុំ ឈូក ស្រុក ឈូក ខេត្ត កំពត។ លេខទូរស័ព្ទរបស់សាខាដែលអាចទាក់ទងបានគឺលេខ 098 630 113។

សាខាស្រុកជើងព្រៃ ស្ថិតនៅភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លេខទូរស័ព្ទរបស់សាខាដែលអាចទាក់ទងបានគឺលេខ 098 630 135។

សាខាស្រុកត្រាំកក់ អាសយដ្ឋានលេខ 35 ភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ខេត្ត តាកែវ។លេខទូរស័ព្ទរបស់សាខាដែលអាចទាក់ទងបានគឺលេខ 098 630 166។

បច្ចុប្បន្ន ធនាគារABA បានដំណើរការចំនួន 33 សាខានៅទូទាំងប្រទេសកម្ពុជា ដោយគ្របដណ្តប់ ខេត្ត ស្រុកសំខាន់ៗ ហើយនឹងបន្តពង្រីកបន្ថែមទៀតនៅឆ្នាំខាងមុខ ដោយយោងតាមយុទ្ធសាស្រ្តពង្រីកសាខា ABA នឹងមានសាខាចំនួន 65 បើកនៅត្រឹមឆ្នាំ 2020។