ធនាគារ ABA ជាប់ជាសហគ្រាសបង់ពន្ធច្រើនជាងគេ ក្នុងចំណាត់ថ្នាក់លេខ 2 នៅកម្ពុជាប្រចាំឆ្នាំ 2022!
07/Mar/2023
ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានធំជាងគេនៅកម្ពុជា1 បានទទួលលិខិតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសាទរចំពោះការរួមចំណែករបស់ធនាគារក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនាមជាសហគ្រាសបង់ពន្ធច្រើនជាងគេទាំងពីរ ប្រចាំឆ្នាំ 2022។
ការអភិវឌ្ឍនៃចំណាត់ថ្នាក់នេះ បានបង្ហាញពីការបន្ដប្តេជ្ញាចិត្ត និងតម្លាភាពរបស់ធនាគារក្នុងអភិបាលកិច្ចពន្ធសារជីវកម្មដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ។
ប្រសាសន៍ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ “ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ លោក-លោកស្រី នាយកធនាគារ ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ។ ABA ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងចំណោមអ្នកបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការបង្ហាញនូវការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះអនុលោមភាពសារពើពន្ធ ។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។”
ធនាគារ ABA ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដាររយៈពេល 3 ឆ្នាំជាប់ៗគ្នាសម្រាប់ឆ្នាំហិរញ្ញវត្ថុ 2020, 2021 និង 2022 ដែលជាសមិទ្ធផលនៃការប្តេជ្ញាចិត្តយ៉ាងរឹងមាំ និងតម្លាភាពចំពោះអនុលោមភាពពន្ធដារនៅកម្ពុជា។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។