ABA ផ្តល់កម្ចី SME នៅក្នុងគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម
30/Apr/2020

លក្ខខណ្ឌនៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ 2020 ត្រូវបានធ្វើបច្ចុប្បន្នភាពថ្ងៃទី 26 ខែឧសភា ដែលមានរយៈពេលឥណទានវែងជាងមុន ជាមួយវិសាលភាពគ្រប់ដណ្ដប់អាជីវកម្ម/លក្ខខណ្ឌផ្ដល់កម្ចីទូលំទូលាយជាងមុន និងរយៈពេលបង់សងកាន់តែប្រសើរ។
ធនាគារ ABA ជាធនាគារពាណិជ្ជធំបំផុតទីបីនៅកម្ពុជា និងជាបុត្រសម្ពន្ធនៃធនាគារជាតិកាណាដា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ 2020 (SCFS) ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងផ្តល់កម្ចីដែលមានការប្រាក់ទាបដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេស។
គម្រោងកម្ចីនេះអនុញ្ញាតឲ្យធនាគារ ABA ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ចំណាយដើមទុនរបស់ពួកគេ (រហូតដល់ 300,000 ដុល្លារ) និងដើមទុនបង្វិល (រហូតដល់ 200,000 ដុល្លារ) ដោយមានអត្រាការប្រាក់ពិសេសត្រឹមតែ 7% ក្នុងមួយឆ្នាំ និងសម្រាប់រយៈពេលរហូតដល់ 84 ខែ។
ដើម្បីមានលក្ខណៈពេញសិទ្ធិសម្រាប់កម្ចីក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SCFS) នេះ សហគ្រាសធុនតូច និងមធ្យម ត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យនេះកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលក្ខខណ្ឌតម្រូវនៃលក្ខណៈពេញសិទ្ធិរបស់កម្ចីនៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមរបស់ធនាគារ ABA។
យើងសូមអញ្ជើញសហគ្រាសធុនតូច និងមធ្យមទាំងអស់ដែលកំពុងត្រូវការកម្ចីសម្រាប់ចំណាយដើមទុន ឬដើមទុនបង្វិលឲ្យមកទាក់ទងធនាគារ ABA តាមទូរស័ព្ទ 023 225 333 (មានសេវា 24/7) ឬផ្ញើអុីមែលមកកាន់ [email protected] ababank.com។