​ធនាគារ​ ABA​ សហការ​ជាមួយ​ ក្រុមហ៊ុន​ T-O​ Group​ ដើម្បី​ពង្រឹង​បទ​ពិសោធ​ទូទាត់​ឌី​ជី​ថ​ល​ជូន​ម្ចាស់​អាជីវកម្ម​ និង​អតិថិជន​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​

16/Sep/2025

aba t-o group khaba t-o group kh
aba t-o group kh-1aba t-o group kh-1
aba t-o group kh-2aba t-o group kh-2
aba t-o group kh-3aba t-o group kh-3

ABA​ ដែល​ជា​ធនាគារ​ឈានមុខ​ ក្នុង​ការ​ផ្គត់ផ្គង់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ T-O​ Group​ ដែល​ផ្គត់ផ្គង់​សេវាកម្ម​បច្ចេកវិទ្យា​ និង​ម៉ាស៊ីន​ POS​ ។​ ភាព​ជា​ដៃគូ​នេះ​ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​បទ​ពិសោធ​ទូទាត់​ឌី​ជី​ថ​ល​សម្រាប់​អាជីវកម្ម​ និង​អតិថិជន​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​។​

​តាម​រយៈ​កិច្ចសហការ​នេះ​ QR​ API​ របស់​ ABA​ នឹង​ធ្វើការ​ភ្ជាប់​ដោយ​ពេញលេញ​ ជាមួយ​ប្រព័ន្ធ​ POS​ របស់​ក្រុមហ៊ុន​ T-O​ Group​។​ ការ​ភ្ជាប់​នេះ​ នឹង​អនុញ្ញាត​ឲ្យ​ដៃគូ​អាជីវករ​បង្កើត​កូដ​ QR​ និង​ទូទាត់​ប្រតិបត្តិការ​នៅ​នឹង​កន្លែង​ជាមួយនឹង​ការ​ផ្ទៀងផ្ទាត់​ភ្លាមៗ​ សម្រាប់​ការ​ប្រើប្រាស់​ទាំង​ក្នុង​ហាង​ផ្ទាល់​ និង​ការ​ទូទាត់​តាម​អន​ឡាញ​។​

​សម្រាប់​អតិថិជន​ កូដ​ KHQR​ នឹង​បង្ហាញ​នៅ​លើ​អេ​ក្រង់​ម៉ាស៊ីន​គិតលុយ​ វិក្កយបត្រ​ គេហទំព័រ​ តំណរ​ភ្ជាប់​ និង​មុខងារ​វិក្ក​យ​ប័ត្រ​ផ្សេងៗ​ នឹង​ធ្វើ​ឲ្យ​ការ​ទូទាត់​ប្រតិបត្តិការ​ជាមួយនឹង​ការ​ស្កែ​ន​ប្រកបដោយ​ ភាព​លឿន​រហ័ស​ មាន​សុវត្ថិភាព​ និង​មាន​ភាព​ងាយស្រួល​។​

​ពិធី​ចុះហត្ថលេខា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​11​ ខែកញ្ញា​ ឆ្នាំ​ 2025​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ Zokhir​ Rasulov​ អគ្គនាយករង​ប្រតិបត្តិ​ និង​ជានា​យក​សេវា​ធនាគារ​ឌី​ជី​ថ​ល​នៃ​ធនាគារ​ ABA​ និង​លោកស្រី​ ហេង​ វ​ត្តី​ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ T-O​ Group​ ព្រមទាំង​ក្រុមការងារ​របស់​ស្ថាប័ន​ទាំង​ពីរ​ផង​ដែរ​ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​។​

​លោកស្រី​ ហេង​ វ​ត្តី​ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ T-O​ Group​ ក៏​មាន​ប្រសាសន៍​ថា​ “​នៅ​ក្រុមហ៊ុន​ T-O​ Group​ បេសកកម្ម​របស់​យើងខ្ញុំ​គឺ​បំពាក់​អាជីវករ​ខ្មែរ​ —​ ជា​ពិសេស​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សហគ្រិន​ក្នុងស្រុក​ —​ ជាមួយនឹង​មធ្យោបាយ​ដែល​ជំរុញ​ការ​អភិវឌ្ឍន៍​ និង​មាន​ប្រសិទ្ធភាព​។​ ការ​សហការ​ជាមួយ​ ABA​ បាន​ណែនាំ​ន​វា​នុ​វត្ត​នៃ​ការ​ទូទាត់​ដ៏​ទំនើប​ ដែល​ជំរុញ​ឲ្យ​មាន​ភាព​ងាយស្រួល​ កាត់​បន្ថយ​កំហុស​ និង​ពង្រឹង​ទំនុកចិត្ត​របស់​អតិថិជន​។​”

​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​នេះ​ ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ប្រឹងប្រែង​រួម​ក្នុង​ការ​គាំទ្រ​ដំណើរ​វឌ្ឍនភាព​នៃ​វិស័យ​ឌី​ជី​ថ​ល​ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​ ជាមួយ​គ្នា​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ T-O​ Group​ បាន​កំពុង​តែ​រៀបចំ​មូលដ្ឋាន​គ្រឹះ​របស់​ប្រទេស​កម្ពុជា​ ដែល​ប្រើ​ការ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​។​