ធនាគារ​ ABA​ ចូលរួម​ក្នុង​ពិព័រណ៍​វិទ្យាសាស្ដ្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ដំបូង​បង្អស់នៅកម្ពុជា ​ឆ្នាំ​ 2023

29/Mar/2023

ABA STI Expo 2023 thumbnail khABA STI Expo 2023 thumbnail kh
ABA STI Expo 2023 detail khABA STI Expo 2023 detail kh
ABA STI Expo 2023 detail-2 khABA STI Expo 2023 detail-2 kh
ABA STI Expo 2023 detail-3ABA STI Expo 2023 detail-3
ABA STI Expo 2023 detail-4ABA STI Expo 2023 detail-4

ធនាគារ​ ABA​ បាន​ឧបត្ថម្ភ​ក្នុង​ពិព័រណ៍​វិទ្យាសាស្ដ្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ កម្ពុជា​-​អន្ដរជាតិ​ (STI)​ លើក​ទី​ 1​ ដែល​ត្រូវ​បាន​កំណត់​ជា​ ទិវា​ជាតិ​វិទ្យាសាស្ដ្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។​ ពិព័រណ៍​នេះ​ ត្រូវ​បាន​រៀបចំ​ដោយ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ (MISTI)​ ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។​ ​

ពិព័រណ៍​វិទ្យាសាស្ដ្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​,​ ឯកឧត្តម​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​កាលពី​ថ្ងៃ​ទី​ 26 ដល់ថ្ងៃទី 28 ខែមីនា​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ រាជធានី​ ភ្នំពេញ​។​ ​

ក្នុង​អំឡុង​ពិព័រណ៍​នេះ​ ក្រុមការងារ​ ABA​ បាន​ជួយ​បើក​គណនី​រហ័ស​ ABA​ ជូន​អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​ពិព័រណ៍​ផ្ទាល់​ ក៏​ដូច​ជា​បាន​ផ្ដល់​ព័ត៌មាន​អំពី​ផលិតផល​ និង​សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​នៅ​បញ្ជរ​ផ្ទាល់​ផង​ដែរ​។

​លោកស្រី​ ធា​ម​ រមណីយ​ នាយិកា​ទំនាក់ទំនង​គូភាគី​ ប្រធាន​គ្រប់គ្រង​តំបន់​ មានប្រសាសន៍​ថា​ “​ក្នុង​នាម​ជា​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​គេនៅ​កម្ពុជា​ ធនាគារ ABA យល់ច្បាស់​អំពី​សារៈសំខាន់​នៃ​វឌ្ឍនភាព​បច្ចេកវិទ្យា​ និង​នវានុវត្តន៍ ​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ និង​ការរីកចម្រើន​នៅ​ក្នុង​ប្រទេស​។​ យើងខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​ពិព័រណ៍​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ និង​ត្រូវ​បាន​រៀបចំ​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​។​ យើងខ្ញុំ​នៅ​តែ​បន្ដ​ប្ដេជ្ញា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​ ដែល​រួមចំណែក​ដល់​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​”​។​ ​

ពិព័រណ៍​នេះ​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​កាន់ការ​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​ ក៏​ដូច​ជា​ពង្រឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​បន្ថែម​ទៀត​នៅ​ក្នុងស្រុក​ផង​ដែរ​។​ ​

ការ​ចូលរួម​របស់​ ABA​ នៅ​ក្នុង​ពិព័រណ៍​នេះ​ ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​ ក្នុង​ការ​គាំទ្រ​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​ ខណៈ​ខ្លួន​បាន​នឹង​កំពុង​ផ្ដល់​ដំណោះស្រាយ​សេវា​ធនាគារ​ដ៏​ទំនើប​ជូន​អតិថិជន​ ព្រមទាំង​គាំទ្រ​ដល់​ចក្ខុ​ វិស័យ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ ជា​ប្រទេស​កាន់តែ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​៕​