ធនាគារ ABA ចូលរួមក្នុង វេទិកាជាតិគណនេយ្យ 2026 ដើម្បីគាំទ្រអេកូស៊ីស្ទែមរាយការណ៍ប្រកបដោយចីរភាព
08/Sep/2026
ធនាគារ ABA មានសេចក្ដីរីករាយដែលបានចូលរួមជា Silver Sponsor នៃវេទិកាជាតិគណនេយ្យ 2026 រៀបចំដោយនិយ័តករគណនេយ្យនិងសវនកម្ម (ACAR)។ វេទិកានេះ បានបង្ហាញអំពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងជាបន្ដបន្ទាប់របស់កម្ពុជាក្នុងការអភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិរបស់ខ្លួន។
ក្រោមប្រធានបទ “ការបញ្ចូលស្តង់ដាររាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា” វេទិកានេះ បានរៀបចំជាបទបង្ហាញ និងកិច្ចពិភាក្សាជុំវិញ ស្តង់ដាររាយការណ៍ហិរញ្ញវត្ថុ ការរាយការណ៍ព័ត៌មានចីរភាព និងយុទ្ធសាស្ត្រនានាដើម្បីពង្រឹងវិជ្ជាជីវៈគណនេយ្យ និង សវនកម្មនៅកម្ពុជា។
ប្រព្រឹត្តទៅកាលពីថ្ងៃទី4 ខែកញ្ញា ឆ្នាំ2026 វេទិកានេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយមន្ដ្រីជំនាញពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍អន្តរជាតិ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ និងសមាជិកនិយ័តករគណនេយ្យនិងសវនកម្មផងដែរ។
ជាផ្នែកមួយនៃកម្មវិធី ABA ក៏បានរៀបចំបញ្ជរនៅទីតាំងផ្ទាល់ ដែលអ្នកចូលរួមអាចស្វែងយល់បន្ថែម អំពីផលិតផល និងសេវាកម្មច្រើនសម្បូរបែបរបស់ធនាគារ រួមមានសេវាបើកប្រាក់បៀវត្ស និងកម្ចីអាជីវកម្ម ដែលបង្កើតឡើងដើម្បីជួយអាជីវកម្មក្នុងការគ្រប់គ្រងតម្រូវការហិរញ្ញវត្ថុសម្រាប់ភាពរីកចម្រើនបន្ថែម។
ធនាគារ ABA បន្តប្តេជ្ញាចិត្តក្នុងការគាំទ្រ ACAR និងគំនិតផ្តួចផ្តើមរបស់និយ័តករ ដើម្បីពង្រឹងវិស័យគណនេយ្យនិងសវនកម្មរបស់កម្ពុជា។ តាមរយៈកិច្ចសហការជាដៃគូនេះ ABA នឹងបន្តរួមចំណែកធ្វើឲ្យអេកូស៊ីស្ទែមហិរញ្ញវត្ថុកាន់តែរឹងមាំ និងមានចីរភាព ដែលគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ចយូរអង្វែងរបស់កម្ពុជា។






