ធនាគារ ABA ចូលរួមក្នុងពិពណ៌ទិវាធានារ៉ាប់រង 2025
06/May/2025
ធនាគារ ABA បានចូលរួមក្នុងពិព័រណ៍ “ទិវាធានារ៉ាប់រង 2025” កាលពីថ្ងៃទី២៦-២៧ ខែមេសា នៅខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនិយតករធានារ៉ាប់រងកម្ពុជា (IRC) សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា។
ពិធីបើកនេះ បានអញ្ជើញចូលរួមជាគណៈអធិបតីបើកដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ទិវាធានារ៉ាប់រងកម្ពុជា ដើរតួជាវេទិកាដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រង និងការយល់ដឹង អំពីសេវាធានារ៉ាប់រងដើម្បីបង្កើនទំនុកចិត្តពីសំណាក់សាធារណៈជន។ ពិព័រណ៍នេះនឹងជួយប្រជាជនកម្ពុជាឲ្យ យល់ដឹងឲ្យកាន់តែប្រសើរឡើងអំពីផលិតផលធានារ៉ាប់រង ដែលអាចការពារពួកគាត់ពីបន្ទុកហិរញ្ញវត្ថុពេលមាន គ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង។
ការចូលរួមរបស់ធនាគារ ABA ក្នុងទិវាធានារ៉ាប់រងបង្ហាញពីភាពជាដៃគូដ៏មានតម្លៃរបស់ខ្លួនជាមួយក្រុមហ៊ុន Manulife Cambodia ដែលអាចផ្តល់ជូនអតិថិជនរបស់ខ្លួននូវភាពងាយស្រួលនៃការប្រើប្រាស់ផលិតផលធានារ៉ាប់រងអាយុជីវិតជាច្រើនតាមរយៈបណ្តាញសេវាកម្មដ៏ទូលំទូលាយរបស់ ABA និងណែនាំអតិថិជនដែលមានចំណាប់អារម្មណ៍ទៅកាន់ភ្នាក់ងារ Manulife ។ ភាពជាដៃគូនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់ ABA ក្នុងការជួយដល់វិស័យធានារ៉ាប់រងនៅកម្ពុជា ដោយបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ខ្លួនចំពោះសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជា។
នៅឆ្នាំ 2022 ធនាគារបានដាក់ដំណើរការសេវាកម្ម Manulife សុខសប្បាយ នៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញធានារ៉ាប់រងបានយ៉ាងឆាប់រហ័សតាមរយៈផ្នែកសេវាកម្មនៃកម្មវិធី។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ សូមទូរស័ព្ទទៅកាន់លេខទូរសព្ទបន្ទាន់ ០២៣ ៩៦៥ ៩៩៩។







