ធនាគារ ABA បើកសាខាថ្មីចំនួនពីរនៅចោមចៅ និងសំរោងក្រោម ក្នុងរាជធានីភ្នំពេញ
26/Dec/2022
ធនាគារ ABA បិទទំព័រឆ្នាំ 2022 ដោយបើកសាខាថ្មីចំនួនពីរនៅតំបន់ចោមចៅ និងសំរោងក្រោមក្នុងរាជធានីភ្នំពេញ។ សាខាបម្រើសេវាពេញលេញទាំងនេះ នឹងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋនៅតំបន់ខាងលើក្នុងការចូលប្រើផលិតផល និងសេវាធនាគារទំនើបរបស់ ABA។
សាខា ABA ចោមចៅ 3 និងសាខា ABA សំរោងក្រោម ត្រូវបានរៀបចំឡើងដោយមានកន្លែងអង្គុយរង់ចាំប្រកបដោយផាសុកភាព រួមជាមួយបញ្ជរបម្រើអតិថិជន និងចំណតធំទូលាយ។ អតិថិជនអាចអញ្ជើញមកសាខា ដើម្បីប្រឹក្សាជាមួយបុគ្គលិកជំនាញការរបស់យើង ដែលរង់ចាំដោះស្រាយរាល់ចម្ងល់ ឬសំណួរផ្សេងៗពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មរបស់ធនាគារ, ការដកប្រាក់/ដាក់ប្រាក់, សេវាកម្មី, សេវាផ្ទេរប្រាក់ និងកម្មវិធី ដ៏ដូចជាមុខងាររបស់ ABA Mobile ផងដែរ។
សាខាទាំងពីរ ក៏មានបំពាក់នូវឧបករណ៍ស្វ័យសេវាទំនើបៗ ដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM) និងម៉ាស៊ីនដាក់/ដកប្រាក់(CRM) ដើម្បីសម្រួលដល់ការចូលប្រើសេវាធនាគាររបស់អតិថិជនបានគ្រប់ពេលវេលា។ ក្រៅពីនេះ ធនាគារក៏មានបំពាក់ម៉ាស៊ីនបើកកាតនៅសាខាផ្ទាល់ផងដែរ ដែលអាចឲ្យអតិថិជនបើកកាត Visa, Mastercard, UPI និងកាត CSS ដោយចុចតែពីរបីប៉ក់នៅលើស្មាតហ្វូន ហើយមិនចាំបាច់មានការបើកជូនដោយបុគ្គលិកឡើយ។
សាខា ABA ចោមចៅ3 មានទីតាំងស្ថិតនៅផ្ទះលេខ អា-43 អា-45 អា-47 & អា-49 (បុរីជីពុំ) ផ្លូវជាតិលេខ 3 ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លេខទំនាក់ទំនង៖ 098 630 871។
សាខា ABA សំរោងក្រោម មានទីតាំងស្ថិតនៅផ្ទះលេខ 593-596 មហាវិថីឈ្នះឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លេខទំនាក់ទំនង៖ 098 630 738។
គិតត្រឹមថ្ងៃនេះ ធនាគារ ABA មានសាខាសរុបចំនួន 85 នៅទូទាំងប្រទេស។ ធនាគារក៏បានបើកទីតាំងស្វ័យសេវា ABA 24/7 ចំនួន 30 ទីតាំង ដែលទីតាំងទាំងនេះ ជាការបន្ថែមដ៏សំខាន់មួយទៅក្នុងបណ្ដាញសាខា ដោយផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការចូលប្រើគណនីរបស់ខ្លួនបានគ្រប់ពេលវេលាតាមម៉ាស៊ីនស្វ័យសេវាផ្សេងៗគ្នា។









