ABA​ បើក​សាខា​ថ្មី​ចំនួន​ពីរ​នៅ​រាជធានី​ភ្នំពេញ​ និង​សៀមរាប​

01/Oct/2018

ABA​ បើក​សាខា​ថ្មី​ចំនួន​ពីរ​នៅ​រាជធានី​ភ្នំពេញ​ និង​សៀមរាប​ABA​ បើក​សាខា​ថ្មី​ចំនួន​ពីរ​នៅ​រាជធានី​ភ្នំពេញ​ និង​សៀមរាប​

​នៅ​ថ្ងៃនេះ​ ធនាគារ​ ABA​ បាន​បើក​ជា​ផ្លូវការ​នូវ​សាខា​ថ្មី​ចំនួន​ពីរ​ទៀត​ គឺ​សាខា​សម្តេច​មុនី​រ៉េ​ត​ និង​សាខា​ក្រុង​សៀមរាប​ (​អង្គរ​)​ ដើម្បី​បំពេញតម្រូវការ​កើនឡើង​ និង​ដើម្បី​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​និង​សេវាកម្ម​ឆាប់រហ័ស​ដល់​អតិថិជន​របស់​យើង​នៅ​ក្នុង​តំបន់​ទាំងនេះ​។​

​ដូច​ធម្មតា​ សាខា​ថ្មីៗ​នីមួយ​ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ជាមួយនឹង​ទីតាំង​ចំណតរថយន្ត​ កន្លែង​រង​ចាំ​ និង​បញ្ជរ​សម្រាប់​បម្រើ​អតិថិជន​តាម​ស្តង់ដារ​ដែល​ធានា​ឲ្យ​បាន​នូវ​ផាសុកភាព​ និង​ភាព​ងាយស្រួល​របស់​អតិថិជន​ ក៏​ដូច​ជា​តម្រូវការ​ដែល​មាន​លក្ខណៈ​ឯកជន​របស់​ពួក​គេ​ផង​ដែរ​។​ បុគ្គលិក​របស់​យើងខ្ញុំ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ និង​ការ​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើសេវា​ ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ស្វាគមន៍​ និង​ឆ្លើយ​តប​រាល់​ច​ម្ង​ល់​ពាក់ព័ន្ធ​​នឹង​ផលិតផល​ ឬសេវា​នានា​របស់​ធនាគារ​ ក្នុង​នោះ​រួម​មាន​គណនី​បញ្ញើ​,​ ប្រាក់​កម្ចី​,​ សេវា​ផ្ទេរ​ប្រាក់​,​ និង​បទ​ពិសោធ​នានា​ជុំវិញ​ការ​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ផង​ដែរ​។​

សាខា​ទាំង​ពីរ​នេះ​ក៏​មាន​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ស្វ័​យ​ធនាគារ​ទំនើបៗ​ ដូច​ជា​ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ទូ​ ATMs​ ដែល​អាច​ឲ្យ​អតិថិជន​ប្រើ​គណនី​របស់​ពួក​គេ​បាន​ ២៤​ម៉ោង​ លើ​ ២៤​ម៉ោង​។​

​សូម​មក​កាន់​សាខា​ថ្មី​របស់​យើង​ និង​រីករាយ​ជាមួយ​សេវាកម្ម​របស់​យើង​នៅ​តាម​អាសយដ្ឋាន​ខាងក្រោម​៖

  1. សាខា​សម្តេច​មុនី​រ៉េ​ត​ –​ ផ្ទះ​លេខ​៥៤​ អឺ​១​ និង​លេខ​ ៥៦​ អឺ​០​ អឺ​១​ អឺ​២​ អឺ​៣​ មហាវិថី​សម្តេច​មុនី​រ៉េ​ត​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​ ០៩៨​ ២០៤​ ០១៩​។​
  2. សាខា​ក្រុង​សៀមរាប​ (​អង្គរ​)​ –​ វិ​ថី​ហ្សា​ល​ដឺ​ហ្គោ​ល​ ភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​ លេខ​ទំនាក់ទំនង​ ០៩៨​ ២០៣​ ០៨៩​។​

គិត​មក​ត្រឹម​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៨​នេះ​ ធនាគារ​ ABA​ មាន​សាខា​ទាំងអស់​ចំនួន​ ៦១​ បើក​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​ ខណៈ​ពេល​ដែល​ ៤​ សាខា​ទៀត​កំពុង​គ្រោង​បើក​ត្រឹម​ដំណាច់ឆ្នាំ​នេះ​។​