ធនាគារ ABA បើកដំណើរការសាខាថ្មីក្នុងស្រុកស្ទឹងត្រង់ ដើម្បីបម្រើអតិថិជនបន្ថែមក្នុងខេត្តកំពង់ចាម
08/Sep/2025
ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការអតិថិជនទៅលើសេវាធនាគារទំនើប ប្រកបដោយគុណភាពខ្ពស់ក្នុងតំបន់ ធនាគារ ABA សូមប្រកាសបើកដំណើរការសាខាថ្មី ជាផ្លូវការ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ សាខាថ្មីនេះ មានផ្តល់ជូននូវសេវាកម្ម និងផលិតផលរបស់ធនាគារ ជាច្រើនរួមមាន សេវាកម្ចីសម្រាប់រូបវន្តបុគ្គល អាជីវកម្ម និងកម្ចីគេហដ្ឋាន គណនីសន្សំគ្រប់ប្រភេទ គណនីបញ្ញើ សេវាធនាគារអនឡាញ និងសេវាផ្សេងៗទៀត។
ជាមួយបន្ទប់ VIP ធំៗ ទីតាំងចំណតរថយន្ត និងកន្លែងអង្គុយរង់ចាំធំទូលាយ ព្រមទាំងក្រុមការងារបុគ្គលិកយើងខ្ញុំដែលមានជំនាញវិជ្ជាជីវៈ សាខាថ្មីនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួល និងបម្រើអតិថិជនជាមួយនឹងតម្រូវការធនាគារគ្រប់ប្រភេទ។
សាខានេះ ក៏បានភ្ជាប់ជាមួយទីតាំងស្វ័យសេវា ដែលបានបំពាក់ម៉ាស៊ីន ATM ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដាក់/ដកប្រាក់ ម៉ាស៊ីនដាក់មូលប្បទានប័ត្រ និងម៉ាស៊ីនបើកកាត បម្រើជូនអតិថិជន 24/7។
ABA សាខាស្ទឹងត្រង់ មានទីតាំងនៅអគារលេខ 215, 216, & 217 ភូមិបឹងដែងមួយ (បឹងដែង) ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សូមស្វែងរកទីតាំងជាក់លាក់នៅ ទីនេះ។
សាខានេះ នឹងបើកដំណើរការរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8:00 AM ដល់ 4:00 PM និង មានលេខទំនាក់ទំនង 098 206 379។
យើងសូមស្វាគមន៍អតិថិជនទាំងអស់គ្នាមកកាន់សាខាស្រុកស្ទឹងត្រង់-ឃុំព្រែកកក់ របស់ធនាគារ ABA!







