ធនាគារ ABA បើកសម្ពោធសាខាទីប្រាំមួយតាមខេត្ត នៅកម្ពុជា
03/Dec/2013
ខេត្តព្រះសីហនុ: កាលពីថ្ងៃសៅរ៍ ទី 30 ខែវិច្ឆិកា ឆ្នាំ 2013 ធនាគារ ABA បានបើកសម្ពោធសាខាទី ៦ តាមខេត្តក្នុងប្រទេសកម្ពុជា។ ការសម្ពោធសាខាក្រុងព្រះសីហនុបាន ប្រារព្ធធ្វើឡើងជាមួយនឹងពិធីផ្ដល់អាជ្ញាប័ណ្ណផ្លូវការ និងកាត់ខ្សែបូរក្រោមអធិបតីភាពឯកឧត្តម គីម វ៉ាន់ដា អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិកម្ពុជា និងឯកឧត្តម ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ។
ក្នុងសុន្ទរកថារបស់លោកឯកឧត្តមគឹម វ៉ាន់ដា នមានប្រសាសន៍ថាៈ«ស្ថានភាពបច្ចុប្បន្ននៃធនាគារ ABA បន្តប្រតិបត្តិការនៅក្នុងលក្ខខណ្ឌសុវត្ថិភាព និងត្រឹមត្រូវ ... ដូច្នេះហើយខ្ញុំសង្ឃឹមថាការបើកសាខាថ្មីនេះក្នុងឆ្នាំ 2013 ជាពិសេស សាខាក្រុងព្រះសីហនុគឺជាការឆ្លើយតបចំពោះតម្រូវការរបស់អតិថិជននូវសេវាហិរញ្ញវត្ថុ។ សមិទ្ធផលនេះក៏នឹងជួយធនាគារផ្ដល់នូវសេវាកាន់តែងាយស្រួលជូនដល់អតិថិជនរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ធនាគារនេះបានអនុលោមតាមអនុបាតប្រុង ប្រយ័ត្ននានារបស់ធនាគារជាតិកម្ពុជាដូចជា អនុបាតសាធនភាព អនុបាតសាច់បា្រក់ងាយស្រួល និងហានិភ័យធំៗរបស់ធនាគារ "។សាខានេះស្ថិតនៅចំណុចបេះដូងនៃតំបន់អាជីវកម្មក្នុងទីក្រុងនេះ (ផ្ទះលេខ131 ផ្លូវឯករាជ្យ សង្កាត់ 02 ក្រុងព្រះសីហនុ) ហើយនិងមានការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងសម្បូរបែប ព្រមទាំងផលិតផលសេវាកម្មធនាគារជាច្រើនរួមមាន ប្រាក់បញ្ញើ កម្ចី ការផ្ទេរប្រាក់ ប័ណ្ណទូទាត់ និងសេវាកម្មជាច្រើនទៀត ដើម្បីបំពេញនូវតម្រូវការសកម្មភាពអាជីវកម្មដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងតំបន់។ការបើកសាខាក្រុងព្រះសីហនុបានបង្ហាញពីការរីកចម្រើនខ្លាំង និងការប្តេជ្ញា ចិត្តរបស់ធនាគារក្នុងការផ្តល់ជូនសេវាកម្មធនាគារទូទាំងប្រទេសកម្ពុជា ហើយនិងបញ្ជាក់ពីគុណតម្លៃស្នូលរបស់ធនាគារក្នុងការផ្តល់នូវ "ភាពជាដៃគូដែល លោកអ្នកអាចជឿទុកចិត្ត" ។
សាខាក្រុងព្រះសីហនុគឺជាសាខាទីបីរបស់ធនាគារ ABA នៅតាមបណ្តា ខេត្ត ដែលបានបើកដំណើរការនៅឆ្នាំ 2013 (រួមជាមួយសាខាតាកែវ និងតាខ្មៅ)
ព័ត៌មានលំអិតអំពីសាខាក្រុងព្រះសីហនុរបស់ធនាគារ ABA:
ទូរស័ព្ទៈ (855) 098 203 893/(855) 098 203 899
អ៊ីម៉ែលៈ [email protected]