​ធនាគារ​ ABA​ បើក​សាខា​ចំនួន​ បួន​ បន្ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ត្បូងឃ្មុំ​

01/Aug/2024

ABA ChamkarmonABA Chamkarmon
ABA KamboulABA Kamboul
ABA Ponhea KraekABA Ponhea Kraek
ABA Ou Reang OvABA Ou Reang Ov

ធនាគារ​ ABA​ សូម​ប្រកាស​បើក​សាខា​ថ្មី​ជា​ផ្លូវការ​ ដែល​ពីរ​សាខា​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ និង​ពីរ​សាខា​ទៀត​ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​ ការ​ពង្រីក​សាខា​នេះ​ បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន​ និង​ការ​ផ្តល់​សេវាកម្ម​ធនាគារ​ប្រកបដោយ​ភាព​ងាយស្រួល​ និង​គុណភាព​ខ្ពស់​។​ ​

សាខា​ថ្មី​ទាំង​បួន​ ស្ថិត​នៅ​ ខណ្ឌ​កំ​បូល​ ខណ្ឌចំការមន​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ ស្រុក​ពញ្ញាក្រែក​ ស្រុក​អូ​រាំង​ឪ​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដែល​មានការ​ដំណើរការ​រៀងរាល់ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃ​សុក្រ​ ចាប់ពី​ម៉ោង​ 8​ ព្រឹក​ ដល់​ ម៉ោង​ 4​ ល្ងាច​។

​​សាខា​ទាំង​បួន​នេះ​ ក៏​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល​និង​សេវាកម្ម​របស់​ធនាគារ​ ABA​ ជា​ច្រើន​ដូច​ជា​ សេវា​បង្កើត​គណនី​បញ្ញើ​និង​សន្សំ​ សេវា​កម្ចី​និង​កាត​ទូទាត់​ និង​សេវាកម្ម​ធនាគារ​អន​ឡាញ​។​ បុគ្គលិក​ធនាគារ​ដែល​មាន​វិជ្ជាជីវៈ​ខ្ពស់​ ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​បម្រើ​ប​ និង​ពន្យល់​ណែនាំ​អតិថិជន​អំពី​ សេវាកម្ម​ធនាគារ​ផង​ដែរ​។​ ​

អតិថិជន​នឹង​ធានា​បាន​នូវ​ដំណើរការ​រហ័ស​និង​ងាយស្រួល​ ជាមួយនឹង​ម៉ាស៊ីន​ស្វ័​យ​សេវា​ទំនើបៗ​ដូច​ជា​ ម៉ាស៊ីន​ដាក់​ប្រាក់​ ម៉ាស៊ីន​ ATM​ ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ (CRM)​ ម៉ាស៊ីន​បើក​កាត​ និង​ម៉ាស៊ីន​ដាក់​មូលប្បទានប័ត្រ​ នៅ​សាខា​ទាំងនេះ​។​ ​

ព័ត៌មាន​លម្អិត​របស់​សាខា​ថ្មី​មាន​ដូច​ខាងក្រោម​៖

  • សាខា​ខណ្ឌ​កំ​បូល​ –​ អគារ​លេខ​ 175,​ 177,​ 179​ &​ 180​ ផ្លូវជាតិ​លេខ​ 4​ ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ ទីក្រុង​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​ 098​ 205​ 981
  • សាខា​ខណ្ឌចំការមន​ –​ អគារ​លេខ​ 228​ មហាវិថី​ព្រះ​នរោត្តម​ ភូមិ​ 10​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ទីក្រុង​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​ 098​ 205​ 583
  • សាខា​ស្រុក​ពញ្ញាក្រែក​ –​ ផ្លូវជាតិ​លេខ​ 7​ ភូមិ​កណ្តោល​កោង​ ឃុំ​កោង​កាង​ ស្រុក​ពញ្ញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​ លេខ​ទំនាក់ទំនង​ 098​ 205​ 871
  • សាខា​ស្រុក​អូ​រាំង​ឪ​ –​ អគារ​លេខ​ 499​ &​ 511​ ផ្លូវជាតិ​លេខ​ 11​ ភូមិ​ទំនាប​ ឃុំ​គង​ជ័យ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​។​ លេខ​ទំនាក់ទំនង​ 098​ 205​ 619 ​

យើងខ្ញុំ​សូម​ស្វាគមន៍​អតិថិជន​ទាំងអស់​គ្នា​នៅ​សាខា​ថ្មី​ទាំង​ 4​ របស់​ធនាគារ​ ABA!