ធនាគារ​ ABA​ ផ្តល់​សេវា​រក្សា​សុវត្ថិភាព​ ជូន​អតិថិជន​

02/Mar/2023

ធនាគារ​ ABA​ ផ្តល់​សេវា​រក្សា​សុវត្ថិភាព​ ជូន​អតិថិជន​ធនាគារ​ ABA​ ផ្តល់​សេវា​រក្សា​សុវត្ថិភាព​ ជូន​អតិថិជន​

ធនាគារ​ ABA​ ប្រកាស​ដោយ​មោទនភាព​ថា​ខ្លួន​បាន​ទទួល​អាជ្ញាប័ណ្ណ​ ប្រតិបត្តិ​ករបរ​ធន​បាល​ផ្តល់​សេវា​រក្សា​សុវត្ថិភាព​ ពី​ និយ័ត​ករបរ​ធន​បាល​កិច្ច​ ដើម្បី​ផ្តល់​សេវា​រក្សា​សុវត្ថិភាព​ ឬ​ សេវា​រក្សា​ទុក​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​ នៅ​ថ្ងៃ​ទី​ 15​ ខែកុម្ភៈ​ ឆ្នាំ​ 2023​។​ ​

ទាំង​បុគ្គល​ និង​នីតិបុគ្គល​ ឥឡូវនេះ​មាន​សិទ្ធិ​ប្រើប្រាស់​សេវា​រក្សា​ទុក​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​ របស់​ធនាគារ​ ABA​ សម្រាប់​ប្រតិបត្តិការ​ផ្សេងៗ​ ដូច​ជា​ការ​លក់​ និង​ការ​ទិញ​អចលនទ្រព្យ​ ភាគហ៊ុន​ និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ណាមួយ​ដែល​គោរព​តាម​ច្បាប់​កម្ពុជា​។​ ​

សេវា​រក្សា​ទុក​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​ គឺជា​វិធីសាស្ត្រ​ដែល​អាច​ទុកចិត្ត​បាន​ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រាក់​ ឬ​មូលនិធិ​រវាង​អ្នកទិញ​ និង​អ្នកលក់​។​ វា​រក្សា​ទុក​ការ​ទូទាត់​របស់​អ្នកទិញ​នៅ​លើ​គណនី​ធនាគារ​ពិសេស​មួយ​ រហូត​ទាល់តែ​អ្នកលក់​ផ្តល់​ អចលនវត្ថុ​។​ បន្ទាប់​ពី​អ្នកទិញ​ និង​អ្នកលក់​បញ្ជាក់​ថា​ប្រតិបត្តិការ​បាន​បញ្ចប់​ ការ​ទូទាត់​ត្រូវ​បាន​បញ្ចេញ​ពី​គណនី​ escrow​ ទៅ​គណនី​ធនាគារ​របស់​អ្នកលក់​។​ អាស្រ័យ​ហេតុនេះ​ ភាគី​ទាំង​ពីរ​នៃ​ប្រតិបត្តិការ​ទទួល​បានការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​កម្ពុជា​ធំ​ជាងគេ​នៅ​កម្ពុជា​ ដោយ​ទ្រព្យសកម្ម​សរុប​ ប្រាក់​កម្ចី​សរុប​ ប្រាក់​បញ្ញើ​របស់​អតិថិជន​ និង​ប្រាក់​ចំណេញ​ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

​បុគ្គល​ម្នាក់ៗ​ត្រូវ​មាន​អាយុ​យ៉ាងតិច​ 18​ ឆ្នាំ​ ហើយ​ត្រូវ​រក្សា​គណនី​សន្សំ​ ឬ​គណនី​ចរន្ត​ជាមួយ​ធនាគារ​ ABA​ ដើម្បី​ប្រើប្រាស់​សេវា​ Escrow​ ។​ ទន្ទឹម​នឹង​នេះ​ អង្គភាព​សាជីវកម្ម​ត្រូវ​តែ​ចុះ​ឈ្មោះ​ជា​ផ្លូវការ​ និង​កាន់​គណនី​ជាមួយ​ធនាគារ​ ABA​ ។​ បញ្ជី​ឯកសារ​ដែល​ត្រូវការ​សម្រាប់​ការ​ប្រើប្រាស់​សេវាកម្ម​នេះ​ប្រែប្រួល​អាស្រ័យ​លើ​ប្រភេទ​អតិថិជន​។​ ​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ប្រើប្រាស់​សេវា​ Escrow​ ពី​ធនាគារ​ ABA​ សូម​ទូរស័ព្ទ​ទៅ​លេខ​ឥត​គិតថ្លៃ​ 1​ 800​ 203​ 203​ (​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ផ្ញើ​អ៊ីមែល​មក​យើង​តាម​រយៈ​ info@remove-this.ababank.com ។​