ធនាគារABA ដាក់ជូនឲ្យប្រើប្រាស់ កាតផ្លាទីនៀម
19/Nov/2016
អតិថិជនធនាគារ ABA ទាំងអស់ជាទីគោរព៖ យើងខ្ញុំមានសេចក្តីរីករាយសូមណែនាំជូនលោកអ្នកនៅកាតទំនើបថ្មីចុងក្រោយរបស់យើងគឺ កាតផ្លាទីនៀម។ លោកអ្នកអាចធ្វើការស្នើសុំកាត ABA ផ្លាទីនៀមនេះបានទាំងពីរប្រភេទគឺ ប្រភេទ VISA និង MasterCard។ លោកអ្នកនឹងអាចរីករាយជាមួយការផ្តល់ជូនពិសេសៗជាច្រើន នៅពេលលោកអ្នកប្រើប្រាស់កាតប្រភេទថ្មីនេះ!
ដោយមានការទទួលស្គាល់ទូទាំងពិភពលោក កាត ABA ផ្លាទីនៀម នឹងផ្តល់ជូនលោកអ្នកនូវការធ្វើដំណើរប្រកបដោយភាពកក់ក្តៅ និងសន្តិភាពផ្លូវចិត្តហើយលោកអ្នកអាចធ្វើការដកប្រាក់ និងជាវទំនិញនានា បានច្រើនជាងមុន ហើយជាពិសេសលោកអ្នកនឹងមានអាទិភាពសម្រាកលម្ហែកាយ ក្នុងបន្ទប់រង់ចាំ VIP របស់ព្រលានយន្តហោះដោយឥតគិតថ្លៃទៀតផង! លើសពីនេះទៅទៀត អតិថិជនដែលមានកាតផ្លាទីនៀមនេះ មិនចាំបាច់បង់ថ្លៃសេវានៅពេលដែលលោកអ្នកធ្វើប្រត្តិបត្តការមិនជោគជ័យនៅតាមម៉ាស៊ីន ATM រឺ ម៉ាស៊ីន POS ដែលមិនមែនជាបណ្តាម៉ាស៊ីនរបស់ធនាគារ ABA នោះទេ។
ប្រើប្រាស់ ABA ផ្លាទីនៀម លោកអ្នកនឹងទទួលបាន៖
- ប្រើប្រាស់បានទូទាំងពិភពលោកនៅតាមទីតាំង ATM និងពាណិជ្ជករដៃគូរាប់លានកន្លែង។
- ទទួលបានការបញ្ចុះតម្លៃជាមួយនឹងពាណិជ្ជករច្រើនជាង 300កន្លែង ក្នុងប្រទេសកម្ពុជាជាមួយកម្មវិធី ABA Point
- ទទួលបានសុវត្តិភាពខ្ពស់ និងងាយស្រួលក្នុងការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់សុទ្ធ
- មានឱកាសទទួលបានការបញ្ចុះតម្លៃជាពិសេសពីកម្មវិធី MasterCard និង VISA ទូទាំងពិភពលោក
- មានអាទិភាពសម្រាកលម្ហែកាយ ក្នុងបន្ទប់រង់ចាំ VIP របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះសៀមរាប (សម្រាប់តែអតិថិជន VISA ផ្លាទីនៀមកាតតែប៉ុណ្ណោះ)
សម្រាប់ព័ត៌មានបន្ថែមពីកាតផ្លាទីនៀម របស់ធនាគារ ABA សូមចុចតំណរភ្ជាប់នេះ។ សូមទទួលយកកាតផ្លាទីនៀមថ្ងៃនេះ ដើម្បីទទួលបានឯកសិទ្ធពិសេសទូទាំងពិភពលោក!