ធនាគារ​ ABA​ ក្លាយជា​ 'ធនាគារ​ឆ្នើម ​នៅ​កម្ពុជា​ឆ្នាំ​ 2020'​ របស់​ទស្សនាវដ្តី​ Global​ Finance

24/03/2020

Best​ Bank​ in​ Cambodia​ 2020 3Best​ Bank​ in​ Cambodia​ 2020 3

​ធនាគារ​ ABA​ ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ ប្រកាស​ថ្ងៃនេះ​ថា​ ធនាគារ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ ”​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ​ 2020”​ ពី​ទស្សនាវដ្តី​ Global​ Finance​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ល្បីល្បាញ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​។​ ធនាគារ​ ABA​ បាន​ទទួល​ពានរង្វាន់​កំពូល​សម្រាប់​ការ​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់​ចំពោះ​តម្រូវការ​របស់​អតិថិជន​ ហើយ​សម្រេច​បាន​លទ្ធផល​ឈានមុខ​គេ​ ខណៈ​ពេល​ខ្លួន​កំពុង​ចាក់​គ្រឹះ​ដ៏​រឹង​មាំ​ សម្រាប់​ភាព​ជោគជ័យ​នា​ពេល​អនាគត​។​

ការ​ជ្រើសរើស​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Global​ Finance​ បន្ទាប់​ពី​ការ​ប្រឹក្សា​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​សាជីវកម្ម​ទូ​ទាំង​ពិភពលោក​។​ លក្ខ​ខ​ន្តិ​ក​វត្ថុ​វិស័យ​សម្រាប់​ការ​ជ្រើសរើស​នេះ​ រួម​មាន​ នវានុវត្តន៍​ផលិតផល​ និង​សេវាកម្ម​ ទំនាក់ទំនង​យុទ្ធសាស្ត្រ​ ការ​អភិវឌ្ឍ​អាជីវកម្ម​ថ្មី​ ផល​ចំណេញ​ និង​ការ​ពង្រីក​ភូមិសាស្ត្រ​អាជីវកម្ម​ ។​ រីឯ​លក្ខ​ខ​ន្តិ​ក​ប្រធាន​វិស័យ​ រួម​មាន​ យោបល់​របស់​អ្នកវិភាគ​សមភាព​ អ្នកវិភាគ​ចំណាត់ថ្នាក់​ឥណទាន​ អ្នក​ប្រឹក្សា​វិស័យ​ធនាគារ​ និង​អ្នក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។​

យោង​តាម​ទស្សនាវដ្តី​ Global​ Finance​ ភាព​ជោគជ័យ​នៃ​យុទ្ធសាស្ត្រ​របស់​ធនាគារ​ ABA​ បញ្ជាក់​តាម​រយៈ​កំណើនថេរ​គ្រប់​សូចនាករ​ហិរញ្ញវត្ថុ​ទាំងអស់​ រួម​មាន​ ទ្រព្យសកម្ម​សរុប​ បញ្ញើ​ និង​កម្ចី​ដែល​បាន​ដាក់​ជូន​គណៈកម្មាធិការ​វាយតម្លៃ​។​ កាលពីឆ្នាំមុន​ ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​ ABA​ បាន​កើនឡើង​ 60%​ ធៀប​នឹង​ចុងឆ្នាំ​ 2018​ និង​ស្មើនឹង​ 4.4​ ប៊ី​លាន​ដុល្លារ​។ ចំណែក​ផលប​ត្រ​បញ្ញើ​បាន​កើនឡើង​ 55%​ ដល់​ចំនួន​ 3.4​ ប៊ី​លាន​ដុល្លារ​ និង​ផលប​ត្រ​កម្ចី​ កើនឡើង​ដល់​ 2.8​ ប៊ី​លាន​ដុល្លារ​ ស្មើនឹង​កំណើន​ 50%​ ចាប់តាំងពី​ថ្ងៃ​ទី​ 31​ ធ្នូ​ 2018​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ពានរង្វាន់​នេះ​ជា​ភ័ស្តុ​តាង​បង្ហាញ​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​ធនាគារ​ ABA​ ។​ យើង​បន្ត​វិនិយោគ​ជំនាញ​របស់​យើង​ទៅ​លើ​ប្រព័ន្ធ​អេកូ​ ទូលំទូលាយ​របស់​យើង​ ហើយ​អតិថិជន​របស់​យើង​ទទួល​បានការ​ចូល​ប្រើប្រាស់​ប្រាក់​របស់​ពួក​គេ​បាន​យ៉ាង​ងាយស្រួល​តាម​រយៈ​បណ្តាញ​សាខា​ធនាគារ​ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​ស្វ័​យ​សេវា​ដ៏​ទំនើប​របស់​យើង​។​ នេះ​ជា​ការ​រួមចំណែក​របស់​យើង​ដល់​ការ​បន្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ ហើយ​នេះ​ជា​សេចក្ដី​សោមនស្ស​មួយ​ពេល​ដែល​យើង​ដឹង​ថា​ កិច្ច​ប្រឹងប្រែង​របស់​យើង​ត្រូវ​បាន​ទទួលស្គាល់​ជា​ធនាគារ​ឆ្នើម​ពី​ទស្សនាវដ្តី​ Global​ Finance​។​ យើង​សូម​ចែករំលែក​កិត្តិនាម​នេះ​ដល់​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង​សម្រាប់​ទំនុកចិត្ត​ និង​ការ​គាំទ្រ​ពេញលេញ​របស់​ពួក​គេ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​យើងខ្ញុំ​។​”

“​ពិភពលោក​ឈាន​ដល់​ដំណាក់​កាលដែល​ហានិភ័យ​បន្ត​កើន​ឡើងជា​លំដាប់​។​ អំឡុង​ពេល​នេះ​ ធនាគារ​ត្រូវធ្វើ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ជួយ​ដល់​សង្គម​”​ ប្រសាសន៍​របស់​លោក​ Joseph​ D.​ Giarraputo​ នាយក​បោះផ្សាយ​ និង​និពន្ធ​នាយក​របស់​ Global​ Finance​។​ “​ធនាគារ​ ដូច​ជា​ ABA​ ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ធនាគារ​ដ៏​ឆ្នើម​ ដោយ​ Global​ Finance​ អាច​ជាទី​ពឹង​ក្នុង​កាលៈទេសៈ​បែប​នេះ​ និង​ដើម្បី​គាំទ្រ​ដល់​អតិថិជន​”​ លោក​បាន​បន្ថែម​។​

អំពី​ទស្សនាវដ្តី​ Global​ Finance​
ទស្សនាវដ្តី​ Global​ Finance​ បង្កើត​ឡើង​នៅ​ឆ្នាំ​ 1987​ មាន​ចរាចរណ៍​ចំនួន​ 50,000​ ច្បាប់​ និង​មាន​អ្នក​អាន​នៅ​ 188​ ប្រទេស​។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ រួម​មាន​ មន្ត្រីជាន់ខ្ពស់​ផ្នែក​សាជីវកម្ម​ និង​ហិរញ្ញវត្ថុ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​នានា​ទាក់ទង​នឹង​ការ​វិនិយោគ​ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។​ ទស្សនាវដ្តី​ Global​ Finance​ ជ្រើសរើស​ជា​ទៀងទាត់​នូវ​ធនាគារ​កំពូលៗ​ក្នុង​ចំណោម​ធនាគារ​ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នានា​។​ ពានរង្វាន់​ទាំង​អស់នេះ​បាន​ក្លាយជា​បទដ្ឋាន​ឧត្តមភាព​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​សហគមន៍​ហិរញ្ញវត្ថុ​សកលលោក​។​