ធនាគារ ABA ចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន បញ្ចូលសាច់ប្រាក់ថ្មីសម្រាប់ការដាក់ប្រាក់
12/Aug/2013
ធនាគារ ABA ចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន
បញ្ចូល សាច់ប្រាក់ថ្មី សម្រាប់ការដាក់ប្រាក់បញ្ញើ និងទូទាត់ថ្លៃសេវានានា 24 ម៉ោង ក្នុង 7 ថ្ងៃ។ ស្វ័យសេវានេះអនុញ្ញាត ឲ្យអតិថិជនរបស់ធនាគារ ABA ធ្វើការទូទាត់ថ្លៃសេវានានាឲ្យក្រុមហ៊ុនផ្តល់ សេវា ខុសៗគ្នាព្រមទាំងធ្វើការដាក់ប្រាក់បញ្ញើ ជាសាច់ប្រាក់ ចូលក្នុង គណនីធនាគារ ABA Bank ផងដែរ។!
អត្ថប្រយោជន៍ចម្បងរបស់ម៉ាស៊ីនបញ្ចូលសាច់ប្រាក់នេះគឺថា ឥឡូវនេះ អតិថិជនអាច ដាក់ប្រាក់បញ្ញើ ធ្វើប្រតិបត្តិការចូលទៅក្នុងគណនីធនាគារ ABA ដោយងាយស្រួយ និង សូម្បី តែធ្វើការទូទាត់ប្រាក់កម្ចីដោយពុំចាំបាច់មកការិយាល័យធនាគារឡើយ។ នៅក្នុងគម្រោងនេះ យើងបានដោះស្រាយបញ្ហារបស់អតិថិជនដែលមានការរវល់ ដែលមានពេលវេលាមាន កំណត់មកកាន់ការិយាល័យធនាគារ ABA និងដាក់ប្រាក់ក្នុងគណនីរបស់ខ្លួននៅពេលធ្វើការងារ។
ឥឡូវនេះ អតិថិជនអាចដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ ឬធ្វើការទូទាត់ប្រាក់កម្ចីកាន់តែងាយស្រួល នៅពេលដែលខ្លួនចង់ក្នុងរយៈពេល 24 ក្នុង 7 ថ្ងៃ។
មិនត្រឹមតែអាចពឹងពាក់បានក្នុងការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់នៅបញ្ជរធនាគារ ABA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែលឿន និងងាយស្រួល។
សម្រាប់នាពេលបច្ចុប្បន្ននេះ យើងមានម៉ាស៊ីនបញ្ចូលសាច់ប្រាក់ចំនួនប្រាំរូចទៅហើយ ដែលមានម៉ាស៊ីនបញ្ចូលសាច់ប្រាក់បួននៅក្នុងរាជធានីភ្នំពេញ៖
ការិយាល័យកណ្តាលនៅមហាវិថីព្រះសីហនុ
សាខាកណ្តាលមហាវិថីព្រះមុនីវង្ស
សាខាបុរីកីឡានៅក្នុងមជ្ឈមណ្ឌលអាជីវកម្ម “Delano”កែងផ្លូវ 134 & 169 សង្កាត់វាលវង់ ខណ្ឌ 7 មករា
និងនៅក្នុងសាខាសៀមរាប។
ស្របពេលជាមួយគ្នានេះដែរ យើងនឹងធ្វើការបង្កើនចំនួនសាខាស្វ័យសេវាទាំងនេះថែមទៀត។