ធនាគារ​ ABA​ ដាក់​ដំណើរការ​មុខងារ​វិភាគ​ហិរញ្ញវត្ថុ​ដំបូង​បង្អស់​នៅ​កម្ពុជា​ នៅ​ក្នុង​ ABA​ Mobile

23/Jul/2025

aba analytics feature dt-kh

ABA​ ដែល​ជា​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​របស់​កម្ពុជា​ មាន​មោទនភាព​ក្នុង​ការ​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​មុខងារ​ថ្មី​សន្លាង​មួយ​នោះ​គឺ​ មុខងារ​វិភាគ​ –​ ជា​ឧបករណ៍​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ (PFM)​ ដំបូង​បង្អស់​នៅ​កម្ពុជា​ ដែល​បាន​ភ្ជាប់​ទៅ​ក្នុង​កម្មវិធី​ ABA​ Mobile​។​

​បង្កើត​ឡើង​សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ មុខងារ​វិភាគ​ ផ្តល់​មធ្យោបាយ​ងាយស្រួល​ជូន​អ្នក​ប្រើ​ ABA​ Mobile​ ក្នុង​ការ​ស្វែង​យល់​ពី​ការ​ចាយវាយ​ និង​រំហូរ​ទឹកប្រាក់​របស់​ពួក​គេ​ និង​ធ្វើការ​សម្រេចចិត្ត​ផ្នែក​លុយកាក់​បាន​គ្រប់​ជ្រុងជ្រោយ​ -​ ភ្លាមៗ​ពី​ទូរស័ព្ទ​ដៃ​ផ្ទាល់​។​

​ឥឡូវ​ អ្នក​ប្រើ​ ABA​ Mobile​ អាច​ឃើញ​ភ្លាមៗ​តាម​រយៈ​គំនូសតាង​ និង​ដ្យា​ក្រាម​ថា​តើ​លុយ​របស់​ពួក​គាត់​ចេញ​ទៅ​ណាខ្លះ​ និង​ចូល​ពី​ណាខ្លះ​,​ តាមដាន​ការ​ចំណាយ​ទៅ​តាម​ប្រភេទ​ និង​គ្រប់គ្រង​ទម្លាប់​ចាយវាយ​ទៅ​តាម​តម្រូវការ​ និង​ពេលវេលា​ជាក់ស្ដែង​ ដោយ​ធ្វើ​ឲ្យ​គោលដៅ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​សម្រេច​បាន​រលូន​។​

​ចុច​តែ​ពីរ​បី​ប៉ក់​ អតិថិជន​ ABA​ អាច​៖

  • ឃើញ​លុយ​ចូល​ និង​លុយ​ចេញ​ទាំងអស់​ ដែល​បាន​ដាក់​ទៅ​តាម​ប្រភេទ​ដោយ​ស្វ័យប្រវត្តិ​
  • ដឹង​លម្អិត​ពី​ការ​ចំណាយ​ ដែល​បង្ហាញ​នៅ​ក្នុង​តារាង​ចំណូល​ចំណាយ​ច្បាស់ៗ​ ងាយស្រួល​មើល​
  • កំណត់​ការ​ចាយវាយ​ផ្ទាល់ខ្លួន​ ហើយ​តាមដាន​វឌ្ឍនភាព​
  • តាមដាន​ការ​ចាយវាយ​ ទៅ​តាម​ស​ប្ដា​ហ៍​,​ ខែ​,​ ឆ្នាំ​ ឬ​រយៈពេល​ជាក់លាក់​ណាមួយ​ទៅ​តាម​ការ​កំណត់​។​

​មុខងារ​វិភាគ​នេះ​ អាច​ស្វែងរក​ និង​ប្រើប្រាស់​យ៉ាង​ងាយស្រួល​ពី​ផ្ទាំង​វិចិត្រ​ គណនី​គោល​ នៅ​លើ​អេ​ក្រង់​ដើម​,​ នៅ​ក្នុង​គណនី​ ABA​ នីមួយៗ​ ឬ​តាម​រយៈ​ប៊ូ​តុង​ វិភាគ​។​

​លោក​ Zokhir​ Rasulov​ អគ្គនាយករង​ប្រតិបត្តិ​ និង​ជានា​យក​ សេវា​ធនាគារ​ឌី​ជី​ថ​ល​ បាន​មាន​ប្រសាសន៍​ថា​ "​ការ​ដាក់​ដំណើរការ​ មុខងារ​វិភាគ​ ក្នុង​ ABA​ Mobile​ គឺជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ ABA​ និង​អតិថិជន​របស់​ខ្លួន​។​ ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អតិថិជន​របស់​យើងខ្ញុំ​អាច​មើលឃើញ​ និង​ស្វែង​យល់​កាន់តែ​លម្អិត​ និង​ស៊ីជម្រៅ​ពី​របៀប​ចាត់ចែង​លុយកាក់​របស់​ពួក​គេ​ និង​ធ្វើការ​សម្រេច​ចិត្តបាន​ច្បាស់លាស់​ ពី​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ផ្ទាល់​។​ យើងខ្ញុំ​បង្កើត​មុខងារ​នេះ​ឡើង​ ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ ច្បាស់លាស់​ និង​មាន​ប្រយោជន៍​សម្រាប់​អតិថិជន​គ្រប់​រូប​ មិន​ថា​ពួក​គាត់​ជា​ ក្មេង​វ័យ​ជំទង់​,​ គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​ ឬ​បើក​អាជីវកម្ម​ខ្នាត​តូច​។​

​លោក​បាន​បន្ថែម​ "​យើងខ្ញុំ​ជឿជាក់​ថា​ មុខងារ​ថ្មី​នេះ​នឹង​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ កាន់តែ​មាន​ទំនុកចិត្ត​លើ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ ទម្លាប់​ចាយវាយ​កាន់តែ​ប្រសើរ​ និង​រួមចំណែក​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​យើង​កាន់តែ​មាន​វិបុលភាព​រីក​ច​ម្រើ​ ពេញ​ដោយ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​

​មុខងារ​វិភាគ​ថ្មី​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ABA​ ក្នុង​ការ​គាំទ្រ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដោយ​ផ្តល់​នូវ​ឧបករណ៍​ដែល​ពួក​គាត់​ត្រូវការ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ផ្នែក​លុយកាក់​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ និង​ច្បាស់លាស់​ និង​សុវត្ថិភាព​។​

ឥឡូវនេះ​ មុខងារ​វិភាគ​ មាននៅ​ក្នុង​កំណែ​ចុង​ក្រោយបង្អស់​របស់​ ABA​ Mobile​ សម្រាប់​ទាំង​ iOS​ និង​ Android​។