​ធនាគារ​ ABA​ បន្ត​ពង្រីក​ខ្លួន​ជាមួយ​សាខា​ថ្មី​ 3​ កន្លែង​ទៀត​

26/Jul/2018

​ធនាគារ​ ABA​ បន្ត​ពង្រីក​ខ្លួន​ជាមួយ​សាខា​ថ្មី​ 3​ កន្លែង​ទៀត​​ធនាគារ​ ABA​ បន្ត​ពង្រីក​ខ្លួន​ជាមួយ​សាខា​ថ្មី​ 3​ កន្លែង​ទៀត​
​ធនាគារ​ ABA​ បន្ត​ពង្រីក​ខ្លួន​ជាមួយ​សាខា​ថ្មី​ 3​ កន្លែង​ទៀត​​ធនាគារ​ ABA​ បន្ត​ពង្រីក​ខ្លួន​ជាមួយ​សាខា​ថ្មី​ 3​ កន្លែង​ទៀត​
​ធនាគារ​ ABA​ បន្ត​ពង្រីក​ខ្លួន​ជាមួយ​សាខា​ថ្មី​ 3​ កន្លែង​ទៀត​​ធនាគារ​ ABA​ បន្ត​ពង្រីក​ខ្លួន​ជាមួយ​សាខា​ថ្មី​ 3​ កន្លែង​ទៀត​

ដោយ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​ការ​ពង្រីក​ភូមិសាស្ត្រ​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន​ ធនាគារ​ ABA​ បាន​បើក​ជា​ផ្លូវការ​នូវ​សាខា​ចំនួន​ 3​ ទៀត​នៅ​ក្នុង​តំបន់​ជ្រោយចង្វារ​ នៃ​ក្រុងភ្នំពេញ​ ក៏​ដូច​ជា​ស្រុក​មុខកំពូល​ នៃ​ខេត្តកណ្តាល​ និង​ស្រុក​ស្វាយ​ជ្រំ​ នៃ​ខេត្តស្វាយរៀង​ ដើម្បី​ពាំនាំ​សេវា​ធនាគារ​ឲ្យ​កាន់តែ​ខិត​ទៅ​ជិត​ប្រជាពលរដ្ឋ​ និង​អាជីវកម្ម​ដែល​មាននៅ​តាម​បណ្តា​តំបន់​ទាំងនោះ​។​

សាខា​ថ្មី​នីមួយៗ​ មាន​ទីតាំង​សម្រាប់​ចំណត​យានយន្ត​ កន្លែង​រង់ចាំ​ និង​បញ្ជរ​បម្រើ​អតិថិជន​ធំ​ទូលាយ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ផាសុកភាព​ និង​ភាព​ងាយស្រួល​របស់​អតិថិជន​ ក៏​ដូច​ជា​តម្រូវការ​ភាព​ឯកជន​របស់​ពួក​គេ​ផង​ដែរ​។​ បុគ្គលិក​របស់​យើង​ដែល​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ និង​ការ​យកចិត្តទុកដាក់​ រង់ចាំ​ស្វាគមន៍​និង​ឆ្លើយ​តប​រាល់​សំណួរ​ដែល​ទាក់ទង​នឹង​ផលិតផល​និង​សេវា​នានា​របស់​ធនាគារ​ ក្នុង​នោះ​រួម​មាន​គណនី​បញ្ញើ​,​ ប្រាក់​កម្ចី​,​ សេវា​ផ្ទេរ​ប្រាក់​,​ និង​បទ​ពិសោធ​នានា​ជុំវិញ​ការ​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​។​

លើស​ពី​នេះ​ទៅ​ទៀត​ សាខា​ទាំងនេះ​ ក៏​មាន​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ស្វ័​យ​ធនាគារ​ដែល​ទំនើបៗ​ ដូច​ជា​ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ទូ​ ATM​ ដែល​អាច​ឲ្យ​អតិថិជន​ប្រើ​គណនី​របស់​ពួក​គេ​ 24​ម៉ោង​ លើ​24​ម៉ោង​។​

លើក​ក្រោយ​ពេល​ដែល​អ្នក​បាន​ទៅ​ដល់​តំបន់​ទាំងនោះ​ សូម​អញ្ជើញ​ចូល​ទៅ​កាន់​សាខា​ថ្មីៗ​របស់​យើង​ និង​រីករាយ​ជាមួយ​សេវា​ធនាគារ​យើងខ្ញុំ​តាម​អាសយដ្ឋាន​ដូច​ខាងក្រោម​៖

1.​ ​សាខា​ស្រុក​មុខកំពូល​ –​ ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​ សាខា​នេះ​អាច​ទាក់ទង​បាន​តាម​លេខ​ 098​ 203​ 159។
2.​ ​សាខា​ស្រុក​ស្វាយ​ជ្រំ​ –​ ភូមិ​ធ្លក​ ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​។​ លេខ​ទូរស័ព្ទ​របស់​សាខា​នេះ​គឺ​ 098​ 203​ 349​។​
3.​ ​សាខា​ជ្រោយចង្វារ​ –​ អគារ​លេខ​ 16,​ 17,​ 18,​ 19,​ ភូមិ​ 3,​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ ក្រុងភ្នំពេញ​។​ លេខ​ទំនាក់ទំនង​គឺ​ 098​ 203​ 889។

​គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ​2018​ ធនាគារ​ ABA​ មាន​សាខា​ទាំងអស់​ចំនួន​ 59​ បើក​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​ ខណៈ​ពេល​ដែល​ 7​ សាខា​ទៀត​កំពុង​គ្រោង​បើក​ត្រឹម​ដំណាច់ឆ្នាំ​នេះ​។​