ធនាគារ ABA ចូលរួមវេទិកាបរធនបាលកិច្ច 2026 ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យបរធនបាលកិច្ចក្នុងប្រទេស
04/Aug/2026
ធនាគារ ABA មានសេចក្តីសោមន្សដែលបានចូលរួមជា Platinum Sponsor នៃវេទិកាបរធនបាលកិច្ច 2026 ដែលបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងអភិវឌ្ឍវិស័យបរធនបាលកិច្ចដែលកំពុងរីកចម្រើន ដែលជាវិស័យសំខាន់ផ្តោតទៅលើការគ្រប់គ្រងដោយសុវត្ថិភាព និងការការពារទ្រព្យសកម្មហិរញ្ញវត្ថុ។
រៀបចំដោយនិយ័តករបរធនបាលកិច្ច វេទិកានេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី4 ខែសីហា និងបានអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអ្នកតំណាងពីស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកជំនាញក្នុងវិស័យ និងភ្ញៀវកិត្តិយសនានា។
វេទិកានេះ បានរៀបចំកិច្ចពិភាក្សាដែលនិយាយអំពីយន្តការបរធនបាលកិច្ចក្នុងក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគ ការគ្រប់គ្រងហានិភ័យ កិច្ចគាំពារវិនិយោគិន និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច។
ក្នុងកម្មវិធី ABA មានមោទនភាពដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន 2 ពីនិយ័តករបរធនបាលកិច្ច ៖
- ប្រតិបត្តិករបរធនបានផ្តល់សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ប្រតិបត្តិការវិស័យ អចលនទ្រព្យឆ្នើម ប្រចាំឆ្នាំ 2025
- ប្រតិបត្តិករបរធនបានរួមចំណែកក្នុងបរិស្ថានសង្គម ប្រចាំឆ្នាំ 2025
ពានរង្វាន់ទាំងពីរនេះ ឆ្លុះបញ្ចាំងអំពីឧត្តមភាពប្រតិបត្តិការដែលគួរឲ្យកោតសរសើរ ការប្តេជ្ញាចិត្តទៅលើការអនុលោមតាមវិស័យបរធនបាលកិច្ច និងការរួមចំណែកដ៏មានអត្ថន័យដល់សហគមន៍ និងបរិស្ថាន។
បន្តទៅមុខ ABA ប្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាល និងនិយ័តករបរធនបាលកិច្ចក្នុងការបង្កើតអ៊ីកូស៊ីស្ទែមហិរញ្ញវត្ថុដែលមានតម្លាភាព ភាពធន់ និងសុវត្ថិភាព ដែលនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ពង្រឹងវិសាលភាពសហគ្រាសក្នុងស្រុកជាមួយនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយភាពងាយស្រួល លើកកម្ពស់នវានុវត្តន៍ និងបង្កើនការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងសកលលោក។






