ធនាគារ ABA ចូលរួមសន្និសីទធនាគារនៅកម្ពុជាលើកទី5 ដើម្បីពង្រឹងស្ថិរភាព និងសុចរិតភាពហិរញ្ញវត្ថុ
21/Aug/2026
ធនាគារ ABA មានមោទនភាពចូលរួមជា ដៃគូយុទ្ធសាស្រ្ត នៃសន្និសីទធនាគារកម្ពុជាលើកទី 5 ដែលបញ្ចាក់ឡើងវិញនូវភាពឈានមុខ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះវិស័យហិរញ្ញវត្ថុក្នុងប្រទេស។
រៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា កម្មវិធីរយៈពេល 2 ថ្ងៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី19-20 ខែសីហា កន្លងទៅថ្មីៗនេះ ទទួលបានការចូលរួមជាអធិបតីរបស់លោកជំទាវ បណ្ឌិត ជា សិរី ទេសភិបាលនៃធនាគារជាតិនៃកម្ពុជា អមដោយថ្នាក់ដឹកនាំអន្តរជាតិសំខាន់ៗ អ្នកតំណាងពីគ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងវិស័យផងដែរ។
ក្រោមប្រធានបទ “ការរក្សាស្ថិរភាព ពង្រឹងសុចរិតភាពហិរញ្ញវត្ថុ និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ” សន្និសីទនេះ បានដើរតួជាវេទិការដ៏សំខាន់សម្រាប់អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ពិភាក្សាអំពីទស្សនវិស័យធនាគារក្នុងតំបន់អាស៊ាន ភាពធន់នៃវិស័យធនាគារ ការគ្រប់គ្រងហានិភ័យ និងការការពារអតិថិជន។
ជាផ្នែកមួយនៃកម្មវិធី ABA ក៏បានរៀបចំបញ្ជរនៅទីតាំងផ្ទាល់ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងយល់អំពីផលិតផលនិងសេវាកម្មដ៏ពេញលេញនិងសម្បូរបែបរបស់ធនាគារ បង្កើតឡើងដើម្បីពង្រឹងសុវត្ថិភាព និងអនុលោមតាមច្បាប់សម្រាប់អតិថិជនគ្រប់រូប។
បន្តទៅមុខ ធនាគារ ABA នឹងបន្តប្តេជ្ញាចិត្តក្នុងការសហការជាមួយសមាគមធនាគារនៅកម្ពុជា និងដៃគូរក្នុងវិស័យ ដើម្បីលើកកម្ពស់អ៊ីកូស៊ីស្ទែមធនាគារ ដែលមានសុវត្ថិភាព តម្លារភាព និងមានភាពធន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។







