ធនាគារ​ ABA​ ជួយ​អត្ត​ព​លិ​ក​កម្ពុជា​ជំនាន់​ថ្មី​ តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​

09/Jul/2026

aba mou jjfc khaba mou jjfc kh
aba mou jjfc kh-2aba mou jjfc kh-2
aba mou jjfc kh-3aba mou jjfc kh-3
aba mou jjfc kh-4aba mou jjfc kh-4

ធនាគារ​ ABA​ បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ផ្លូវការ​របស់​ សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​ ដែល​បញ្ជាក់​ជា​ថ្មី​ អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​អត្ត​ព​លិ​ក​កម្ពុជា​ និង​ពង្រឹង​វត្តមាន​របស់​កម្ពុជា​នៅ​លើ​ឆាក​កីឡា​ អន្តរជាតិ​។​

ការ​ឧបត្ថម្ភ​នេះ​ នឹង​ជួយ​ជា​ថវិកា​ ដើម្បី​ទំនុកបម្រុង​ការ​ត្រៀមខ្លួន​របស់​អត្ត​ព​លិ​ក​ ការ​ចូលរួម​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ ការ​ហ្វឹកហាត់​ និង​កម្មវិធី​អភិវឌ្ឍន៍​នានា​ ដោយ​បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា​ ក្នុង​ការ​ប្រកួត​ និង​ពង្រឹងសមត្ថភាព​លើ​ឆាក​អន្តរជាតិ​។​

​កាលពី​ថ្ងៃ​ទី​9​ ខែកក្កដា​ ឆ្នាំ​2026​ កន្លង​ទៅ​ថ្មីៗ​នេះ​ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​មាន​អញ្ជើញ​ចូលរួម​ពី​លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ និង​កិច្ចការ​ CSR​ នៃ​ធនាគារ​ ABA​ និង​ឯកឧត្តម​ ថោ​ង​ បញ្ញា​ធន​ ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​ ព្រមទាំង​អ្នកតំណាង​ពី​ស្ថាប័ន​ទាំង​ពីរ​ រួម​ជាមួយ​វត្តមាន​របស់​អត្ត​ព​លិ​ក​កម្ពុជា​ផង​ដែរ។​

​ចាប់តាំងពី​ឆ្នាំ​ 2022​ មក​ អត្ត​ព​លិ​ក​ជឺ​ជី​តស៊ូ​កម្ពុជា​ បាន​ឈ្នះ​មេដាយ​ចំនួន​ 65​ ពី​ការ​ប្រកួត​អន្តរជាតិ​ ដោយ​ក្នុង​នោះ​មាន​មេដាយមាស​ចំនួន​ 25​។​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ លើក​ទី​ 32​ ដែល​ប្រទេស​កម្ពុជា​ ធ្វើ​ជា​ម្ចាស់ផ្ទះ​ ក្រុម​អត្ត​ព​លិ​កបាន​បន្ត​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ដោយ​ទទួល​បាន​មេដាយ​ចំនួន​ 12​។​ សមិទ្ធផល​ជោគជ័យ​ទាំងនេះ​ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហព័ន្ធ​ ក្នុង​ការ​បណ្តុះបណ្តាល​អត្ត​ព​លិ​ក​កម្ពុជា​ជំនាន់​ថ្មី​ ប្រកបដោយ​សមត្ថភាព​ខ្ពស់​ និង​ឆន្ទៈ​ប្រកួតប្រជែង​។​

​ខណៈ​ដែល​អត្ត​ព​លិ​ក​ជឺ​ជី​តស៊ូ​កម្ពុជា​ បន្ត​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​ថ្នាក់​តំបន់​ និង​អន្តរជាតិ​ ABA​ បាន​មើលឃើញ​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​ ជា​គំរូ​ដ៏​ល្អ​មួយ​ បង្ហាញ​ថា​ សមត្ថភាព​ទេព​កោសល្យ​ វិន័យ​ខ្ជាប់ខ្ជួន​ និង​ឆន្ទៈ​ប្ដេជ្ញា​ចិត្ត​យូរអង្វែង​ គឺ​ពិតជា​អាច​លើក​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្ដរជាតិ​យ៉ាង​ប្រាកដ​។​

​លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ និង​កិច្ចការ​ CSR​ នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ពីក្រោយ​សមិទ្ធផល​នៃ​កីឡា​នីមួយៗ​ សុទ្ធតែ​ផ្តើម​ចេញពី​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​តស៊ូ​ប្រឹងប្រែង​អស់​ជា​ច្រើន​ឆ្នាំ​។​ យើងខ្ញុំ​ សង្ឃឹមថា​ការ​គាំទ្រ​ដល់​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​ នឹង​ជួយ​បង្កើត​ឱកាស​ជា​ច្រើន​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ ដើម្បី​ហ្វឹកហាត់​ ប្រកួត​ និង​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ​ ខណៈ​ដែល​ពួក​គាត់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​”​។​

​ឯកឧត្តម​ ថោ​ង​ បញ្ញា​ធន​ មាន​ប្រសាសន៍​ថា​ “​នៅ​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​ យើងខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ការ​វិនិយោគ​លើ​យុវជន​ គឺជា​ការ​វិនិយោគ​លើ​អនាគត​របស់​កម្ពុជា​។​ យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​ ដែល​ធនាគារ​ ABA​ មាន​ចក្ខុវិស័យ​នេះ​ដូច​យើង​ដែរ​។​ ការ​ចូលរួម​របស់​ ABA​ ក្នុង​នាម​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​ បាន​អនុញ្ញាត​ឲ្យ​អត្ត​ព​លិ​ក​យើង​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ពង្រឹងសមត្ថភាព​ក្ន​ង​រយៈពេល​ច្រើន​ឆ្នាំ​បន្ដ​ទៅ​មុខ​ទៀត​”​។​

តាម​រយៈ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ ABA​ បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ស្ថាប័ន​ និង​អង្គភាព​ដែល​បង្កើត​ឱកាស​សម្រាប់​ធនធានមនុស្ស​កម្ពុជា​ ដើម្បី​ភាព​រីក​ចម្រើន​របស់​ពួក​គាត់​ និង​តំណាង​កម្ពុជា​ដោយ​មោទនភាព​លើ​ឆាក​អន្តរជាតិ​។