ABA​ ណែនាំ​សាខា​ថ្មី​ ចំនួន​ពីរ​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​

05/May/2025

aba plov 2004 branch khaba plov 2004 branch kh
aba nirouth branch khaba nirouth branch kh
aba interior kh-2aba interior kh-2
aba interior kh-3aba interior kh-3
aba nirouth 24 and 7aba nirouth 24 and 7

ធនាគារ​ ABA​ ប្រកាស​បើក​សាខា​ថ្មី​ចំនួន​ពីរ​ជា​ផ្លូវការ​ ក្នុង​តំបន់​អូរ​បែក​ក្អម​ និង​តំបន់​ច្បារ​អំពៅ​ 2​ (​សង្កាត់​និរោធ​)​ ក្នុង​រាជធានី​ភ្នំពេញ​។​ ការ​ពង្រីក​សាខា​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន​ និង​ការ​ផ្តល់​សេវាកម្ម​ធនាគារ​ប្រកបដោយ​ភាព​ងាយស្រួល​ និង​គុណភាព​ខ្ពស់​។​

​ដូច​សព្វដង​ សាខា​ថ្មី​នេះ​មាន​ផ្តល់​នូវ​សេវាកម្ម​ និង​ផលិតផល​របស់​ធនាគារ​ ជា​ច្រើន​រួម​មាន​គណនី​បញ្ញើ​ ប្រាក់​កម្ចី​បុគ្គល​ ឬ​កម្ចី​អាជីវកម្ម​ សេវា​ផ្ទេរ​ប្រាក់​ និង​សេវាកម្ម​ធនាគារ​អន​ឡាញ​ជាដើម​។​ សាខា​នេះ​ផ្តល់​ជូន​ទីតាំង​ចំណតរថយន្ត​ និង​កន្លែង​អង្គុយ​រង់ចាំ​ទូលំទូលាយ​ បន្ទប់​ VIP​ ធំៗ​ និង​បុគ្គលិក​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ ដើម្បី​បម្រើ​អតិថិជន​ប្រកបដោយ​បទ​ពិសោធន៍​ធនាគារ​ដ៏​មានគុណ​ភាព​។​

​បន្ថែម​ពី​នេះ​ទៀត​ សាខា​ថ្មី​ទាំង​ពីរ​ក៏​បាន​បំពាក់​ជាមួយនឹង​ទីតាំង​ស្វ័​យ​សេវា​ 24/7​ ដែល​មាន​ម៉ាស៊ីន​ ATM​ ម៉ាស៊ីន​ដាក់​ប្រាក់​ ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​ ម៉ាស៊ីន​ដាក់​មូលប្បទានប័ត្រ​ និង​ម៉ាស៊ីន​បើក​កាត​ ដែល​ផ្តល់​ជម្រើស​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​ គ្រប់ពេលវេលា​ ដោយ​មិនបាច់​ត្រូវការ​ជំនួយ​ពី​បុគ្គលិក​សាខា​។​

​អញ្ជើញ​មក​កាន់​សាខា​ថ្មី​ និង​រីករាយ​ជាមួយ​សេវាកម្ម​របស់​យើង​ តាម​អាសយដ្ឋាន​ខាងក្រោម​៖

  • ​ABA​ សាខា​អូរ​បែក​ក្អម​ ស្ថិត​នៅ​កែង​ផ្លូវ​ 2004​ និង​ផ្លូវ​សាលារៀន​ Northbridge​ ភូមិ​ស្លែង​រលីង​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ទីក្រុង​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​ 098​ 203​ 094​។​
  • ABA​ សាខា​និរោធ​ ស្ថិត​នៅ​អគារ​លេខ​ 29A​ និង​ 29B​ ផ្លូវជាតិ​លេខ​1​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ទីក្រុង​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​ 098​ 203​ 045​។​

​យើង​សូម​ស្វាគមន៍​អតិថិជន​ទាំងអស់​គ្នា​មក​កាន់​សាខា​ថ្មី​ទាំង​ 2​ របស់​ធនាគារ​ ABA!