ធនាគារ​ ABA​ គាំទ្រ​សហគ្រាស​ខ្នាត​មីក្រូ​ តូច​ និង​មធ្យម​កម្ពុជា​ ដោយ​ចូលរួម​ឧបត្ថម្ភ​ក្នុង​ សន្និបាត​ប្រចាំឆ្នាំ​របស់​ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC)

07/Feb/2024

aba cgcc 2024 khaba cgcc 2024 kh
aba cgcc 2024 kh-2aba cgcc 2024 kh-2
aba cgcc 2024 kh-3aba cgcc 2024 kh-3
aba cgcc 2024 kh-4aba cgcc 2024 kh-4
aba cgcc 2024 kh-5aba cgcc 2024 kh-5
aba cgcc 2024 kh-6aba cgcc 2024 kh-6

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ មាន​មោទនភាព​ដែល​បាន​ធ្វើ​ជា​ Gold​ Sponsor​ នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​ CGCC​ ក្រោម​ប្រធានបទ​ “​ពិពិធ​កម្ម​យន្តការ​ធានា​ឥណទាន​ ដើម្បី​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព​ របស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​”​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ 31​ ខែមករា​ ឆ្នាំ​2024​។

​នៅ​ក្នុង​សន្និបាត​នេះ​ផ្ទាល់​ ធនាគារ​បាន​ទទួល​ពានរង្វាន់​កិត្តិយស​ សម្រាប់​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ ក្នុង​ការ​គាំទ្រ​សហគ្រាស​ខ្នាត​មីក្រូ​ ខ្នាត​តូច​ និង​មធ្យម​ (MSMEs)​ របស់​កម្ពុជា​។​

ABA​ ត្រូវ​បាន​ទទួលស្គាល់​ចំពោះ​សមត្ថភាព​លេចធ្លោ​របស់​ខ្លួន​ដោយ​ទទួល​បាន​ពាន​ "​ការ​អនុវត្ត​ការងារ​ឆ្នើម​សម្រាប់​ការ​បញ្ចេញ​កម្ចី​មានការ​ធានា​បាន​ច្រើន​ជាងគេ​ "​ ដែល​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ក្នុង​ការ​សម្របសម្រួល​ លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​របស់​ សហគ្រាស​ខ្នាត​មីក្រូ​ ធុន​តូច​ និង​មធ្យម​។​ លើស​ពី​នេះ​ទៀត​ ធនាគារ​ក៏​បាន​ទទួល​ពានរង្វាន់​ពិសេស​មួយទៀត​ សម្រាប់​ការ​រក្សា​បាន​នូវ​គុណភាព​កម្ចី​មានការ​ធានា​បាន​ល្អ​ជាងគេ​សម្រាប់​ឆ្នាំ​ 2023​ ដែល​បង្ហាញ​ពី​ការ​អនុវត្ត​ការ​គ្រប់គ្រង​ហានិភ័យ​របស់​ខ្លួន​ប្រកបដោយ​ភាព​ហ្មត់ចត់​។

លោក សឹម លីដា​ នាយកឥណទានអាជីវកម្មខ្នាតធំ និងមធ្យម​របស់​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ការ​ទទួលស្គាល់​ទាំង​លើ​នេះ​ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ ABA​ ក្នុង​ការ​ផ្តល់​ជួយ​ទ្រទ្រង់​ និង​ពង្រឹងសមត្ថភាព​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា​”​។

​"​តាម​រយៈ​ការ​សហការ​ និង​ការ​អនុវត្ត​គម្រោង​ធានា​ឥណទាន​ឯក​ត្ត​ឥណទាន​ចំនួន​ 3​ របស់​ CGCC​ យើង​អាច​សម្រួល​ដល់​អាជីវកម្ម​ដែល​មាន​សក្តានុពល​ ប៉ុន្តែ​ទ្រព្យ​តម្កល់​នៅ​មាន​កម្រិត​ នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ ដែល​នៅ​ទីបំផុត​ សហគ្រាស​ទាំងនោះ​ បាន​ចូលរួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​"​។​ ​

អំឡុង​ពេល​សន្និបាត​នោះ​ផង​ដែរ​ CGCC​ ក៏​បាន​ដាក់​ដំណើរការ​កម្មវិធី​ Entrepreneurship Program Imitative of CGCC (EPIC)​ របស់​ខ្លួន​ ដែល​ជា​កម្មវិធី​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ និង​សហគ្រិនភាព​របស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ ABA​ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ដែល​ផ្ដល់​នូវ​ចំណេះ​ និង​ជំនាញ​ចាំបាច់​នានា​ជូន​ដល់​សហគ្រិន​កម្ពុជា​ក្នុង​ការ​រីក​ចម្រើន​។​

ABA​ គឺជា​ធនាគារ​ឈានមុខ​គេ​ សម្រាប់​ដំណោះស្រាយ​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដោយ​ផ្តល់​នូវ​លទ្ធភាព​ទទួល​បាន​កម្ចី​កាន់តែ​ងាយស្រួល​ ព្រមទាំង​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​លក្ខណៈ​សម​ស្រប​ ដើម្បី​បំពេញតម្រូវការ​របស់​អាជីវកម្ម​ខ្នាត​តូច​។​ ការ​ប្តេជ្ញា​ចិត្ត​នេះ​ ស្រប​នឹង​បេសកកម្ម​ និង​គុណ​តម្លៃ​សាជីវកម្ម​របស់​ ABA​ ក្នុង​គោលបំណង​ផ្ដល់​ផល​វិជ្ជមាន​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​