ABA​ ទទួល​បាន​ វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​ អគ្គនាយកដ្ឋាន​ពន្ធដារ​ បួន​លើក​ជាប់​គ្នា​

28/Oct/2024

aba tax payer 2024 dt-kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ1 និង​ជាប់​ជា​សហគ្រាស​បង់ពន្ធ​ច្រើន​ជាងគេ​នៅ​កម្ពុជា​ បាន​ទទួល​ វិញ្ញាបនបត្រ​ អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​ អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ រយៈពេល​ 2​ ឆ្នាំ​ សម្រាប់​ ឆ្នាំ​ជាប់ពន្ធ​ 2025​ ដល់​ 2026​។​ ​

វិញ្ញាបនបត្រ​នេះ​ បាន​គួ​សបញ្ជាក់​ពី​វឌ្ឍនភាព​របស់​ធនាគារ​យ៉ាង​ខ្ជាប់ខ្ជួន​ តាម​បទ​ប្បញ្ញត្តិ​ពន្ធដារ​របស់​ ប្រទេស​ដោយ​បង់ពន្ធ​ជូន​រដ្ឋ​ពេញលេញ​ ប្រកបដោយ​តម្លាភាព​ ។​ ​

ការ​ទទួល​បាន​វិញ្ញាបនបត្រ​ចំនួន​ប្រាំបី​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ ABA​ ក្នុង​ការ​រក្សា​តម្លាភាព​ក្នុង​អភិបាលកិច្ច​ពន្ធ​សាជីវកម្ម​ល្អ​ តាម​រយៈ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​ ។

​ABA​ តែងតែ​ជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់​ដល់​ថវិការ​ជាតិ​តាម​រយៈ​ការ​បង់ពន្ធ​ជូន​រដ្ឋ​។​ ជាក់ស្តែង​ ចាប់តាំងពី​ឆ្នាំ​ 2009​ ដល់​ ឆ្នាំ​ 2024​ ធនាគារ​បាន​បង់ពន្ធ​ប្រមាណ​ 446​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បម្រើ​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​។​

1​ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2023​។