​ធនាគារ​ ABA​ ពង្រីក​សាខា​បន្ថែម​នៅ​តំបន់​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ និង​ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង

15/Jan/2024

aba prek pnov branch khaba prek pnov branch kh
aba bavel branch khaba bavel branch kh
aba bavel 24-7 khaba bavel 24-7 kh
aba bavel branch kh-1aba bavel branch kh-1
aba bavel branch kh-2aba bavel branch kh-2

ធនាគារ​ ABA​ ប្រកាស​បើក​សាខា​បន្ថែម​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​សង្កាត់​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ និង​ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ដើម្បី​ជា​កិច្ច​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ដែល​បន្ដ​កើនឡើង​សម្រាប់​តម្រូវការ​សេវា​ធនាគារ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​ក្នុង​តំបន់​ទាំងនេះ​។​ ​

សាខា​ថ្មី​នេះ​ ផ្ដល់​នូវ​ផលិតផល​ និង​សេវាកម្ម​ផ្សេងៗ​ច្រើន​ប្រភេទ​ និង​បើក​ទទួល​អតិថិជន​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ ចាប់ពី​ម៉ោង​ 8​ ព្រឹក​ ដល់​ 4​ រសៀល​។​ អតិថិជន​ដែល​រស់នៅ​ក្បែរ​តំបន់​ទាំង​ពីរ​ខាងលើ​ ឥឡូវ​ អាច​ចូល​ប្រើប្រាស់​ផលិតផល​ និង​សេវាកម្ម​នានា​របស់​ ABA​ បាន​យ៉ាង​ងាយស្រួល​ ដូច​ជា​គណនី​សន្សំ​,​ គណនី​ដាក់​ប្រាក់​,​ កម្ចី​អាជីវកម្ម​,​ កាត​ឥណទាន​ និង​ឥណ​ពន្ធ​,​ សេវា​ធនាគារ​អន​ឡាញ​ ព្រមទាំង​ប្រឹក្សា​ជាមួយ​បុគ្គលិក​ជំនាញ​របស់​ ABA​ សម្រាប់​ជំនួយ​ផ្សេងៗ​ផង​ដែរ​។​ ​

សាខា​ ABA​ ខណ្ឌ​ព្រែក​ព្នៅ​ និង​ស្រុក​ប​វេ​ល​ មាន​បំពាក់​នូវ​ឧបករណ៍​ស្វ័​យ​សេវា​ទំនើបៗ​ ដូច​ជា​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​ ដើម្បី​សម្រួល​ដល់​ការ​ចូល​ប្រើ​សេវា​ធនាគារ​របស់​អតិថិជន​បាន​គ្រប់ពេលវេលា​។​ សាខា​ក៏​មាន​ ម៉ាស៊ីន​បើក​កាត​ ដែល​អតិថិជន​អាច​បើក​កាត​ Visa,​ Mastercard,​ UPI​ និង​កាត​ CSS​ ដោយ​ខ្លួនឯង​។​ ដំណើរការ​បើក​កាត​ចាយ​ពេល​មិន​ដល់​ពីរ​នាទី​ ហើយ​មិន​ចាំបាច់​មានការ​បើក​ជូន​ដោយ​បុគ្គលិក​ឡើយ​។​ ​

សាខា​ ABA​ ខណ្ឌ​ព្រែក​ព្នៅ​ មា​នទី​តាំងនៅ​លើ​ផ្លូវជាតិ​លេខ​ 5​ ភូមិ​ ពោធិ៍​មង្គល​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​សម្រាប់​សាខា​គឺ​ 098​ 206​ 328​។​ ​

សាខា​ ABA​ ស្រុក​ប​វេ​ល​ មា​នទី​តាំងនៅ​លើ​ផ្លូវជាតិ​លេខ​ 57B​ ភូមិ​ស្ពាន​កណ្ដាល​ ឃុំ​ប​វេ​ល​,​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​។​ លេខ​ទំនាក់ទំនង​សម្រាប់​សាខា​គឺ​ 098​ 206​ 977​។​ ​

គិត​មក​ទល់​បច្ចុប្បន្ន​ ធនាគារ​ ABA​ មាន​សាខា​សរុប​ចំនួន​ 94​ និង​ ទីតាំង​ស្វ័​យ​សេវា​ 24/7​ ចំនួន​ 45​ នៅ​ទូ​ទាំង​ប្រទេស​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ធនាគារ​បម្រើ​អតិថិជន​ជា​រូបវន្ដបុគ្គល​ និង​អតិថិជន​ជា​សាជីវកម្ម​សរុប​ 3.3​ លាន​នាក់​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ABA​ គឺជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ និង​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​