​ធនាគារ​ ABA​ ពង្រីក​សេវា​ទូទាត់​ QR​ ឆ្លង​ប្រទេស​ ដល់​ម៉ា​ឡេ​ស៊ី​ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ជា​ឌី​ជី​ថ​ល​

12/Dec/2025

aba khqr scan malaysia

ធនាគារ​ ABA​ បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​ នូវ​សេវា​ទូទាត់​ QR​ ឆ្លង​ប្រទេស​ នៅ​ម៉ា​ឡេ​ស៊ី​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​យ៉ាង​រលូន​ តាម​ ABA​ Mobile​។​ ចាប់ពី​ថ្ងៃ​ទី​12​ ខែធ្នូ​ ឆ្នាំ​ 2025​ តទៅ​ អតិថិជន​ ABA​ អាច​ស្គែ​ន​ទូទាត់​យ៉ាង​ងាយស្រួល​ជាមួយ​ DuitNow​ QR​ នៅ​តាម​បណ្ដា​អាជីវកម្ម​ជា​ច្រើន​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​ការ​ស្គែ​ន​ទូទាត់​ គឺ​មាន​ភាព​ងាយស្រួល​។​ បើក​ ABA​ Mobile​ ចុច​ប៊ូ​តុង​ ABA​ ស្គែ​ន​ រួច​ស្គែ​ន​កូដ​ DuitNow​ QR​ ដែល​មាននៅ​តាម​ហាង​ កន្លែង​លក់ដូរ​ អាជីវកម្ម​នានា​ ហើយ​ដាក់​ចំនួន​ទឹកប្រាក់​ រួច​បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​ ជា​ការ​ស្រេច​។​ មិន​កំណត់​ចំនួន​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ ហើយ​កម្រិត​ចំនួន​ទឹកប្រាក់​ប្រតិបត្តិការ​គឺ​ កំណត់​ត្រឹម​ 2.9 លាន​រៀល​ក្នុង​មួយ​ថ្ងៃ​។​

​គំនិត​ផ្តួចផ្តើម​នេះ​ នឹង​លើកកម្ពស់​ការ​ទូទាត់​ឆ្លង​ប្រទេស​ប្រកបដោយ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ និង​ព្រមទាំង​គាំទ្រ​វឌ្ឍនភាព​របស់​កម្ពុជា​ ឆ្ពោះទៅ​កាន់​សង្គម​ឌី​ជី​ថ​ល​ និង​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​។​

​លោក​ Sanzhar​ Abdullayev​ នាយក​កាត​ និង​សេវា​ទូទាត់​អេ​ឡិ​ក​ត្រូ​និក​ នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ សេវា​ទូទាត់​ QR​ ឆ្លង​ប្រទេស​ នៅ​ម៉ា​ឡេ​ស៊ី​ បាន​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើងខ្ញុំ​ ក្នុង​ការ​ពង្រឹង​សេវា​អន្តរជាតិ​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​អតិថិជន​។​ ជាមួយ​ ABA​ Mobile​ អតិថិជន​មិន​ចាំបាច់​ដក​ប្រាក់​ដាក់​តាម​ខ្លួន​ច្រើនៗ​ដូច​មុន​ទេ​ –​ ពួក​គាត់​អាច​ស្គែ​ន​ និង​ទូទាត់​យ៉ាង​ងាយស្រួល​ ដូច​នៅ​ប្រទេស​កម្ពុជា​យើង​ដែរ​ ដោយ​ការ​ទូទាត់​មានដំណើរ​ការ​លឿន​រហ័ស​ និង​មាន​សុវត្ថិភាព​ខ្ពស់​។​”

​ABA​ នឹង​បន្ត​ពង្រីក​សេវា​ទូទាត់​ឌី​ជី​ថ​ល​ដែល​ជំរុញ​ដល់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​ តាម​រយៈ​ប្រតិបត្តិការ​ឌី​ជី​ថ​ល​ និង​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​ទូទាត់​ QR​ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាមួយ​ ABA​ Mobile​ សូម​ទូរស័ព្ទ​ទៅ​លេខ​ 1​ 800​ 203​ 203​ (​ឥត​គិតថ្លៃ​ក្នុង​ប្រទេស​កម្ពុជា​)​ អ៊ីមែល​មក​កាន់​ [email protected]​ ឬ​ទាក់ទង​តាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​យើងខ្ញុំ​។