ធនាគារ​ ABA​ លើកកម្ពស់​សហគ្រាស​ក្នុងស្រុក​ តាម​រយៈ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ របស់​សមាគម​ FASMEC

29/Jun/2026

aba fasmec 2026 khaba fasmec 2026 kh
aba fasmec 2026 kh-1aba fasmec 2026 kh-1
aba fasmec 2026 kh-2aba fasmec 2026 kh-2
aba fasmec 2026 kh-3aba fasmec 2026 kh-3

ធនាគារ​ ABA​ បាន​ក្លាយជា​ Diamond​ Sponsor​ នៃ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (FASMEC)​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ 27​ ខែមិថុនា​ កន្លង​ទៅ​ថ្មីៗ​នេះ​ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​។​

​ទិវា​ជាតិ​ប្រចាំឆ្នាំ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ទូ​ទាំង​ប្រទេស​។​ ព្រឹត្តិការណ៍​នេះ​ មាន​គោលបំណង​ជំរុញ​កិច្ច​ពិភាក្សា​ និង​ផ្តល់​ជា​វេទិកា​សម្រាប់​បង្កើត​ភាព​ជា​ដៃគូ​ ផ្លាស់​ប្តូរ​គំនិត​ និង​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ ដើម្បី​បំពេញតម្រូវការ​ជាតិ​ និង​អន្តរជាតិ​។​

​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ ក៏​មាន​វត្តមាន​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អម​ដោយ​ការ​ចូលរួម​ពី​សំណាក់​ស្ថាប័ន​រាជរដ្ឋាភិបាល​ ម្ចាស់​ក្រុមហ៊ុន​ សហគ្រាស​ឯកជន​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ដៃគូ​សមាគម​ FASMEC​ ផង​ដែរ​។​

នៅ​ក្នុង​កម្មវិធី​ផង​ដែរ​ ABA​ បាន​រៀបចំ​បញ្ជរ​ ដែល​អ្នកចូលរួម​អាច​សិក្សា​ និង​ស្វែង​យល់​បន្ថែម​អំពី​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​របស់​ធនាគារ​យើង​ ជា​ពិសេស​ផលិតផល​កម្ចី​សម្រាប់​លើកកម្ពស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជាមួយនឹង​ដើមទុន​ និង​ធនធាន​ចាំបាច់​សម្រាប់​អាជីវកម្ម​ ដើម្បី​ព​ង្រី​ល​ប្រតិបត្តិការ​ និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។​

​ក្នុង​នាម​ជា​តួអង្គ​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ធនាគារ​ ABA​ បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ក្នុង​ការ​គាំទ្រ​សហគមន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព​។​