ធនាគារ​ ABA​ បរិច្ចាគ​ទឹកប្រាក់​ 200,000​ ដុល្លារ​អា​មេ​រិ​ក​ ជូន​កាកបាទក្រហមកម្ពុជា​សម្រាប់​កម្មវិធី​សប្បុរសធម៌​

27/Apr/2022

aba cambodia Red cros th khaba cambodia Red cros th kh
aba cambodia Red cros dt kh 2aba cambodia Red cros dt kh 2
aba cambodia Red cros dt kh 1aba cambodia Red cros dt kh 1
aba cambodia Red cros dt kh 3aba cambodia Red cros dt kh 3

​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​នៅ​កម្ពុជា​ បាន​ប្រកាស​ចូលរួម​ វិភាគទាន​សប្បុរសធម៌​ 200,000​ ដុល្លារ​អា​មេ​រិ​ក​ ជូន​កាកបាទក្រហមកម្ពុជា​ ក្នុង​ឱកាស​ខួប​ទី​ 159​ ទិវា​ពិភពលោក​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ 8​ ឧសភា​ ឆ្នាំ​ 2022​។​ ថវិកា​សប្បុរសធម៌​ពី​ ABA​ នឹង​យក​ទៅ​ប្រើប្រាស់​ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​ទូ​ទាំង​ប្រទេស​។

​ពិធី​ប្រគល់​ថវិកា​សប្បុរសធម៌​នេះ​ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ​ កិត្តិ​បណ្ឌិត​ អ៊ុ​ក​ ម៉ា​លី​ អគ្គទេសាភិបាល​រង​ ធនាគារជាតិ​ នៃ​កម្ពុជា​ និង​ជា​អគ្គ​ហេរញ្ញិក​ កាកបាទក្រហមកម្ពុជា​,​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​នៅ​ស្នាក់​ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​។

​​ថ្លែង​ក្នុង​ពិធី​នេះ​ លោក​ Askhat​ Azhikhanov​ បាន​មាន​ប្រសាសន៍​ថា​៖​ “​កាកបាទក្រហមកម្ពុជា​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ភាព​ធន់​សហគមន៍​ និង​ជួយ​សម្រាលទុក្ខ​លំបាក​ប្រជាពលរដ្ឋ​រង​គ្រោះ​ និង​ងាយ​រង​គ្រោះ​បំផុត​នៅ​កម្ពុជា​ ពិសេស​អំឡុង​ពេល​នៃ​គ្រោះ​ធម្មជាតិ​ដូច​ជា​គ្រោះ​ទឹកជំនន់​ និង​រាំង​ស្ងួត​ជាដើម​។​ ធនាគារ​ ABA​ សូម​សម្ដែង​ ការ​អរគុណ​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​រាល់​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ផ្ដល់​កញ្ចប់​ ជំនួយ​សង្គ្រោះ​ បន្ទាន់​,​ សេវា​សុខាភិបាល​ ក្នុង​សហគមន៍​ និង​សុខុមាលភាព​សង្គម​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។​ ការ​បរិច្ចាគ​ ដ៏​ស្ដួចស្ដើង​របស់​យើងខ្ញុំ​បាន​ឆ្លុះ​ បញ្ចាំង​ពី​ ការ​បន្ដ​ប្ដេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​រួមចំណែក​ជា​វិជ្ជមាន​ដល់​សហគមន៍​ ក្នុងស្រុក​ ហើយ​យើងខ្ញុំ​សង្ឃឹមថា​ថវិកា​នេះ​នឹង​ជួយ​សម្រួល​ការងារ​ដ៏​មាន​តម្លៃ​របស់​កាកបាទក្រហមកម្ពុជា​”​។

​​កាកបាទក្រហមកម្ពុជា​ ជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1955​ ក្រោម​វីរភាព​ ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​។

​​អង្គការ​នេះ​ ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​ នៅ​ក្នុង​វិស័យ​មនុស្សធម៌​ ដោយ​ចូលរួម​ក្នុង​សកម្មភាព​ជា​ច្រើន​រួម​មាន​ កម្មវិធី​ជំនួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​មនុស្សធម៌​ និង​សកម្មភាព​សុខុមាលភាព​នានា​ក្នុង​ប្រទេស​កម្ពុជា​។​