ABA រួមចំណែកក្នុងយុទ្ធនាការពិនិត្យសុខភាព និងព្យាបាលជំងឺ របស់សមាគម TYDA នៅខេត្តសៀមរាប

16/Sep/2024

aba tyda run ta ek khaba tyda run ta ek kh
aba tyda run ta ek kh-1aba tyda run ta ek kh-1
aba tyda run ta ek kh-2aba tyda run ta ek kh-2
aba tyda run ta ek kh-3aba tyda run ta ek kh-3
aba tyda run ta ek kh-4aba tyda run ta ek kh-4
aba tyda run ta ek kh-5aba tyda run ta ek kh-5
aba tyda run ta ek kh-6aba tyda run ta ek kh-6

ធនាគារ ABA មានមោទនភាពដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការពិនិត្យសុខភាព និងព្យាបាលជំងឺ រៀបចំដោយសមាគមពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅក្នុងបរិវេនបឋមសិក្សា-អនុវិទ្យាល័យហ៊ុនសែន រុនតាឯក ស្ថិតក្នុងខេត្តសៀមរាប នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2024។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខ្លួន ដើម្បីពិនិត្យសុខភាពទូទៅ ព្យាបាលជំងឺ និងសេវាថែទាំសុខភាពផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងតំបន់ ដោយឥតគិតថ្លៃនៅនឹងកន្លែងភ្លាមៗ សរុបចំនួន 9224 ករណី។

ជាផ្នែកមួយនៃគោលការណ៍ទំនួលខុសត្រូវសង្គម ABA បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រក្រុមការងារ TYDA ក្នុងការជួយដល់អ្នកជំងឺនៅទីនោះ។ លើសពីនេះទៀត ធនាគារក៏បានផ្តល់សម្ភារៈមួយចំនួន ដូចជា ថង់យួរ សៀវភៅ និងប៊ិច ជូនដល់ប្រជាពលរដ្ឋនាថ្ងៃនោះផងដែរ។

ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រការផ្តួចផ្តើមដូចជាយុទ្ធនាការរបស់ សមាគម TYDA ដែលផ្តោតសំខាន់លើការផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់សហមគមដាច់ស្រយាលទូទាំងប្រទេស។